ដោយព្រួយបារម្ភក្នុងការរង់ចាំនៅម៉ិកស៊ិក ជនអន្តោប្រវេសន៍មួយចំនួនសម្លឹងរកការវិលត្រឡប់ទៅប្រទេសវិញ

2024/12/04 07:56:13 pm        82

ខណៈរដ្ឋបាលដែលនឹងចូលកាន់តំណែងនៅពេលខាងមុខរបស់លោក Donald Trump មានផែនការដាក់វិធានការតឹងរ៉ឹងសម្រាប់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ដែលកំពុងរង់ចាំនៅប្រទេសម៉ិកស៊ិកសម្រាប់ការណាត់ជួបដើម្បីស្វែងរកសិទ្ធិជ្រកកោន បានប្រឈមទៅនឹងការសម្រេចចិត្តដ៏លំបាក ជុំវិញថាតើពួកគេនឹងបន្តឆ្ពោះទៅមុខដើម្បីចូលទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពី លោក Trump ចូលកាន់តំណែង? ឬថាតើ ពួកគេត្រូវត្រឡប់ទៅកាន់កន្លែងដែលពួកគេអស់សង្ឃឹមក្នុងការចាកចេញ?។

ជនអន្តោប្រវេសន៍ម្នាក់ នាង Yuleidi Moreno ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៊ិក ពីប្រទេសវេណេស៊ុយអេឡា បានប្រាប់សារព័ត៌មាន Reuters ថា វាប្រហែលជាមិនគួរនៅរង់ចាំនៅប្រទេសម៉ិកស៊ិក សម្រាប់ឱកាសនៃជីវិតដ៏ប្រសើរនៅសហរដ្ឋអាមេរិកទេ «ខ្ញុំយំជារៀងរាល់ថ្ងៃ ខ្ញុំចង់ត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញ ខ្ញុំមិនចង់ស្នាក់នៅទីនេះទៀតទេ ខ្ញុំរងទុក្ខច្រើនហើយ ហើយបុរសប្រព្រឹត្តអាក្រក់មកលើយើង។ ពេលខ្លះមនុស្សបានស្លាប់ មានការចាប់រំលោភ ស្ត្រីត្រូវគេធ្វើបាប នេះគឺជារឿងដ៏រន្ធត់»។

អំពើហិង្សានៅប្រទេសម៉ិកស៊ិកមានទម្ងន់ធ្ងន់ទៅលើការសម្រេចចិត្តណាមួយ។ ឧក្រិដ្ឋកម្មរៀបចំទុក បានបង្កើតបណ្តាញជួញដូរមនុស្សយ៉ាងទូលំទូលាយនៅទូទាំងប្រទេសម៉ិកស៊ិក ដែលធ្វើឱ្យការធ្វើដំណើរទៅភាគខាងជើងឆ្លងកាត់ប្រទេសនេះ ជួបគ្រោះថ្នាក់ច្រើន។

មន្ត្រីប្រទេសវេណេស៊ុយអេឡាម្នាក់ បាននិយាយថា ប្រជាជនរបស់ខ្លួន ចន្លោះពី ៥០ ទៅ ១០០នាក់ ស្នើសុំអ្វីដែលគេហៅថា «ការវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត» រៀងរាល់សប្តាហ៍ពីប្រទេសម៉ិកស៊ិក។

ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Trump ត្រូវបានគេរំពឹងថានឹងមានចំណាត់ការមួយចំនួននៅថ្ងៃដំបូងរបស់លោកក្នុងពេលចូលកាន់តំណែង ដែលនឹងផ្តល់អំណាចបន្ថែមដល់មន្រ្តីអន្តោប្រវេសន៍សហព័ន្ធក្នុងចាប់ខ្លួនអ្នកទាំងឡាយណាដែលពុំមានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម និងបង្កើនកងទ័ពទៅកាន់ព្រំដែនសហរដ្ឋអាមេរិក- ម៉ិកស៊ិក។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm