ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថថ្មី មុខចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

2024/12/04 08:33:55 pm        173

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងអនុសេនាធំកងរាជអាវុធ​ហត្ថ​ចល័ត​ ស្ថិតក្នុងភូមិមហាផល ​ឃុំឈានមុខ ស្រុកត្បែងមានជ័យ ​ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។​ពិធីនេះ ក៏មានការអញ្ជើញចូលចូលពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអង្គភាព​ពាក់ព័ន្ធ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្អូនៗយោធិន នៃកងរាជអាវុធហត្ថ​ទើបជ្រើសរើសថ្មី មាតាបិតា និងអាណាព្យាបាល ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបាន​ជួប​សំណេះសំណាល ​និងជូនដំណើរប្អូនៗយោធិន ​នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ដើម្បីទៅ​ចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ​ដែលមានរយៈ ១២ខែ ​និងសូមអបអរសាទរចំពោះប្អូនៗ ​យុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុង​ក្របខ័ណ្ឌកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ដែលទើបនឹងជាប់ថ្មីទាំង ២៥នាក់ និងសូមជូនពរដល់​ប្អូនៗ សូមសម្រេចបានលទ្ធផលជោគជ័យក្នុងការហ្វឹកហ្វឺន។

ជាមួយគ្នានេះក្នុងនាមជាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត សូមថ្លែងអំណគុណ និងកោតសរសើរ​ចំពោះ​ទឹក​ចិត្តរបស់ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលរបស់ប្អូនៗ ដែលបានអនុញ្ញាត ​លើកទឹកចិត្ត និងគាំទ្រឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។

ឯកឧត្តម បន្តថា បើទោះបីជាប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ​មានសុខសន្តិភាពពេញបរិបូរ ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក៏ដោយ​ ក៏ប៉ុន្តែការកំណែទម្រង់ និងធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ ការ ហ្វឹកហ្វឺនរៀនសូត្រ ​ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការ​ថែរក្សាសុខុមាលភាពកង កម្លាំង ​ការបណ្តុះមនសិការស្នេហាជាតិ និងវិជ្ជាជីវៈកងកម្លាំងផ្សារភ្ជាប់​ទៅ​នឹងសីលធម៌ គុណធម៌ និងវិន័យ គឺជាការងារជាអាទិភាព ដើម្បីបន្តថែរក្សានូវសុខសន្តិភាព អធិបតេយ្យ ភាពជាតិ បូរណភាពទឹកដី និងសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគង់ វង្សស្ថិតស្ថេរយូរអង្វែង។

ទន្ទឹមនេះ ដើម្បីធានាថា កងកម្លាំងរបស់យើងមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ​ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់​សង្គមនៅគ្រប់កាលៈទេសៈ ​សូមប្អូនៗយោធិន នៃកងរាជអាវុធហត្ថថ្មីទាំងអស់ យកចិត្តទុកដាក់​ខិតខំរៀនសូត្រ និងបំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឱ្យទទួលបានជោគជ័យ ហើយត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់​កងយោធពល​ខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាល រក្សាស្មារតី​ស្នេហាជាតិ និងប្រជាជន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        112
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm