ក្រសួងសាធារណការ រដ្ឋបាលរាជធានី និង JICA បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធ​ទឹកកខ្វក់ ជំហានទី២

2024/12/04 08:40:43 pm        165

ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និង JICA បន្តបើក​កិច្ច​ប្រជុំ​លើ​ការ​គ្រប់​គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ខណៈដែលការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ រដ្ឋបាល​រាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្ត​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​២០២៣ ហើយពេលនេះ បានបន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បន្ត​ទៀត។

  

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោង​អភិវឌ្ឍន៍​សមត្ថភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បាន​ធ្វើ​ឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោម​អធីបតី​ភាព​ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ លោក គូរីបាយ៉ាស៊ី តាកាណូរី លេខាទូតទី១ នៃស្ថាន​ទូតជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ប្រព័ន្ធ​ចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី មីអូរ៉ា យូស្ស៊ីកូ តំណាង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាលជប៉ុន បានបន្តពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ឈានដ​ល់​កម្រិត​ជា​ដៃ​​គូ​យុទ្ធ​សាស្ត្រគ្រ​ប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហការលើគ្រប់វិស័យដូចជា កិច្ច​សហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល វិស័យសន្តិសុខ សុវត្ថិភាពសង្គម ដូចជាការការពារទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡា​យ​លូ ចាប់ពីជំហានទី១ រហូតដល់ ជំហានទី៤ ដែលជាជំនួយឥតសំណង ព្រម​ទាំង​បាន​ផ្តល់​ការ​សិក្សា​​​លទ្ធភាពជំហានទី៥ ដែលទើប​នឹង​បញ្ចប់​សេចក្តី​ព្រាង​របាយកា​រណ៍ចុ​ងក្រោ​យ​នា​ពេល​ថ្មី​ៗ​នេះ​។

លោក ឯក ឃុនដឿន បន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាម​រយៈ​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានអនុវត្ត គម្រោងអភិវឌ្ឍន៍សមត្ថភាព រដ្ឋបាល​រាជ​ធានី​ភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហាន​ទី២ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រប្រតិបត្តិការបច្ចេកទេស ជំរុញ​ដល់​ការ​រៀបចំ និងការប្រព្រឹត្តទៅនៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើ​ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នេះ គឺបានអនុវត្តប្រកបដោយជោគជ័យជាផ្លែផ្កាកាលពីជំហានទី១ ដែល​បាន​អនុវត្តកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្រោមជំនួយឥតសំណង “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូក្នុងរាជធានីភ្នំពេញ” គាំទ្រដោយ JICA បានជួយកសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើង​ឯក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣កន្លងទៅ ដែលមាន​សមត្ថ​ភាព​សម្អាតទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងចំណាយទឹកប្រាក់ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីបង្កើត​គណៈ​កម្មការ​សម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់ និងអនុម័ត​លើកា​រ​រច​នា​គម្រោង​លម្អិត និងដើម្បីអនុម័តលើផែនការអនុវត្តការងាររយៈពេលមួយឆ្នាំ ហើយកិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូល និងចំណេះដឹង ដល់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ​អនុវត្ត​គម្រោង​ឱ្យ​បាន​កា​ន់​តែ​ប្រសើរ និងទទួលបានផ្លែផ្កា។

 ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កិច្ច​ប្រជុំ​នេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការគ្រប់គ្រងអនាម័យ ពិសេសការ​គ្រប់​គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើរឱ្យទាន់កាលៈទេសៈបច្ចុប្បន្ន។ ដូចដឹងហើយថា ក្រោយបញ្ចប់សង្រ្គាម ប្រទេស​កម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅផ្នែកលើដី ហើយការអភិវឌ្ឍនៅក្រោមដី ដូច​ជា​ប្រព័ន្ធ​លូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បាននឹងកំពុងអភិវឌ្ឍន៍ ប៉ុន្តែអ្វីដែលជាបញ្ហា គឺ​ធនធាន​មនុស្ស​ក្នុងការគ្រប់គ្រងនៅមានកម្រិត ដែលទៀមទារឱ្យមានការបណ្តុះបណ្តាល ពិសេស​គឺ​ការ​ពង្រឹង​សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធអនាម័យឱ្យត្រូវតាមលក្ខណបច្ចេកទេស៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm