អគ្គនាយករដ្ឋាករទឹកបាត់ដំបងចុះដោះស្រាយបញ្ហាពលរដ្ឋជាង៧០គ្រួសារគ្មានទឹកស្អាតប្រើប្រាស់ដោយសារម្ចាស់បុរីគ្មានលទ្ធភាពភ្ជាប់បណ្តាញទឹកស្អាតតាមកិច្ចសន្យា

2024/12/04 09:02:34 pm        175

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៤ បានចុះជួបជាមួយប្រជាពលរដ្ឋជាង ៧០គ្រួសាររស់នៅក្នុងបុរីដឹស្តារវីឡា ស្ថិត​នៅ​ភូមិ​តំណាក់​ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលមានបញ្ហាប្រឈម មិនទទួលបាន​ទឹកស្អាត​ប្រើ​ប្រាស់ ដោយសារក្រុមហ៊ុនគ្មានលទ្ធភាពដោះស្រាយភ្ជាប់បណ្តាញទឹកស្អាតតាមកិច្ចសន្យា ក៏​ព្រោះតែ​ក្រុមហ៊ុនមានវិបត្តិថវិកាគម្រោងធ្ងន់ធ្ងរ។

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតប​នូវ​សំណូមពរ​ដ៏​ទទូច​របស់​ប្រជាពលរដ្ឋរស់នៅក្នុងបុរី ក៏ដូចជាសំណូមពររបស់អាជ្ញាធរសង្កាត់ផងនោះ រដ្ឋាករ​ទឹក​បាត់​ដំបង​បាន​សម្រេច​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​រស់​នៅ​ជាក់​ស្តែង ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់​នៅ​របស់​ប្រជាជន​ឱ្យ​បានល្អប្រសើរ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា កន្លងពួកគាត់ប្រើប្រាស់ទឹក ដោយការ​ទិញ​​ទឹកតាមឡាន មានតម្លៃថ្លៃ ការដឹកជញ្ជូនមិនទាន់ពេល ទឹកមានប្រភពមកពីទឹកស្រះ អណ្តូង ត្រពាំង ដែលមិនបានស្អាតល្អ ខ្វះអនាម័យ ធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។

កា​រ​សម្រេច​ចិត្តរបស់អគ្គនាយករដ្ឋាករ​ទឹកបាត់ដំបង​ក្នុង​ការ​ភ្ជាប់​បណ្តាញ​ទឹកស្អាត​ចូល​ក្នុង​ទីតាំង​បុរី​ដែល​គ្មានទឹកស្អាតមួយនេះ ត្រូវបានប្រជាពលរដ្ឋក្នុងបុរីទាំងមូលសប្បាយចិត្ត និងអបអរ​សាទរ​យ៉ាង​ខ្លាំ​ងក្លា ពិសេសក្នុង​ពេល​រដូវ​ប្រាំង​អាកាស​ធាតុ​ក្តៅ​ហួត​ហែង​ពិតជាត​ម្រូវ​ការ​ទឹក​យ៉ាង​ចាំបាច់ និងអាទិភាពបំផុត ។

ប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករ​ទឹកបាត់​ដំប​ង​ដែ​ល​បាន​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ក្រៅពីបញ្ហាគ្មានទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីដឹស្តារវីឡា ស្ថិត​នៅ​ភូមិតំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក៏បាននិង​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្វះ​អគ្គិសនី ផ្លូវមិនរៀបរយ ហើយគម្រោងខ្លះមានភាពមិនច្បាស់លាស់ជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        219
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm