អ្នកលេចធ្លោដែលអាចជំនួសមេដឹកនាំកូរ៉េខាងត្បូង ខណៈតំណែងលោក Yoon ប្រឈមភាពមិនច្បាស់លាស់

2024/12/04 09:08:24 pm        112

ជំហានដ៏ប្រថុយប្រថានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលបានលុបចោលវិញប៉ុន្មានម៉ោងក្រោយនោះ បានចោទជាសំណួរភ្លាមៗពីអនាគតនយោបាយរបស់មេដឹកនាំដែលមិនសូវមានប្រជាប្រិយភាពខ្លាំងរូបនេះ។

លោក Yoon បានប្រឈមការអំពាវនាវឱ្យចុះពីតំណែងដោយអ្នកនយោបាយប្រឆាំង ហើយលោកក៏អាចត្រូវចោទប្រកាន់ទម្លាក់តំណែងដោយសភាផងដែរ ប្រសិនបើលោកមិនធ្វើដូច្នេះ។ អាណត្តិរបស់លោក Yoon មានរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែបើលោកចេញពីតំណែងមុនកំណត់ នោះនឹងនាំឱ្យមានការបោះឆ្នោតដើម្បីសម្រេចអ្នកស្នងតំណែងបន្ទាប់។

មានបេក្ខជននយោបាយឈានមុខគេ ៣រូបដែលគេមើលឃើញថាអាចជំនួសលោក Yoon ប្រសិនបើលោកត្រូវគេបង្ខំឱ្យដើរចេញ ឬជ្រើសរើសលាឈប់ដោយខ្លួនឯង។

អ្នកទីមួយគឺលោក លី ជេម្យ៉ុង (Lee Jae-myung) មេដឹកនាំបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់វ័យ ៦០ឆ្នាំ ដែលបានចាញ់លោក Yoon យ៉ាងស្ដួចស្ដើងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ខណៈជ័យជម្នះបក្សនេះក្នុងការបោះឆ្នោតសភាខែមេសា បានផ្តល់ឱ្យលោក Lee នូវកម្លាំងរុញច្រានដ៏ខ្លាំងក្លាសម្រាប់តំណែងប្រធានាធិបតី ប៉ុន្តែលោកក៏ប្រឈមនឹងហានិភ័យនៃការដកខ្លួនចេញពីជីវិតនយោបាយផងដែរ បន្ទាប់ពីតុលាការបានកាត់ទោសពីបទរំលោភច្បាប់បោះឆ្នោតកាលពីខែវិច្ឆិកា។

អ្នកទីពីរគឺមេដឹកនាំបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចរបស់លោក Yoon ផ្ទាល់ គឺលោក ហាន ដុងហ៊ូន (Han Dong-hoon) ជាមួយនឹងការស្ទង់មតិបង្ហាញថា លោក Han នឹងក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយដើម្បីជំនួសលោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងទុកនៅឆ្នាំ២០២៧។

អ្នកចុងក្រោយគឺលោក ឆូ គុក (Cho Kuk) ដែលជាគូប្រជែងរបស់លោក Yoon អាចនឹងក្លាយជាបេក្ខភាពដ៏ក្ដៅគគុកក្នុងការជំនួសតំណែងប្រធានាធិបតីបច្ចុប្បន្នរូបនេះ។ លោក Cho ដឹកនាំគណបក្សកសាងកូរ៉េឡើងវិញ RKP ដែលមានទំនោរឆ្វេងនិយមបន្តិច និងធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្នុងអំឡុងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី មូន ជេអ៊ីន (Moon Jae-in)៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm