មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញគណៈឆ្មបកម្ពុជា ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ តាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ

2024/12/04 09:24:01 pm        369

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជា​នាយក​កម្ម​វិធី​សុខភាព​ផ្លូវភេទ បន្តពូជ និងសិទិ្ធនៅកម្ពុជា បានជំរុញឱ្យគណៈឆ្មបកម្ពុជា ក៏ដូចជាស្ថាប័ន និង​ដៃ​គូរ​អភិវឌ្ឍពាក់ព័ន្ធ ពង្រឹងលើប្រព័ន្ធផ្តល់អាជ្ញាបណ្ណ និងការបន្ត​អាជ្ញា​បណ្ណ​តាមរយៈ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈបន្តរបស់ឆ្មប ឱ្យបាន១០០ភាគរយ ដើម្បីធានាការ​ផ្តល់​សេវា​ឆ្មប​ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (Continuing Professional Development CPD) និង​ការ​អនុវត្តគ្លីនិកផ្អែកលើសមត្ថភាព ដែលឆ្លើយទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាលក្នុងការកាត់បន្ថយមរណៈភាពមាតា-ទារក ត្រឹមឆ្នាំ២០៣០ មកត្រឹម៧០ ក្នុង​១​សែន​កំណើត, រៀបចំដោយគណៈឆ្មបកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏បានសូមឱ្យឆ្មប មន្ទីរសុខាភិបាលរាជធានី-ខេត្ត មូល​ដ្ឋាន​សុខាភិបាល ទាំងសាធារណៈ និងឯកជន ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចូលរួម៖ ផ្តល់​យោបល់លើខ្លឹមសារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ជាពិសេសជំនាញសង្គ្រោះ ជីវិតរបស់ស្ត្រី និង​ទារក និងឯកភាពគ្នាទៅលើសកម្មភាព និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ប្រកប​ដោយនិរន្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត ឱ្យទទួលបានជោគជ័យ។ បន្តគាំទ្រ និងលើកទឹកចិត្តឆ្មប ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប តាមរយៈ​សកម្មភាព​ដែល​ដាក់​ចេញ​រួមទាំងពេលវេលា ធនធាន និងទីកន្លែងដើម្បីឱ្យការការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹង​គុណភាព​នៃ​ការ​បណ្តុះ​បណ្តាល​ក្រោយ​ចេញ​បម្រើ​ការងារ​របស់ឆ្មប ដើម្បីពង្រឹងគុណភាពនៃសេវាថែទាំសុខភាពបន្តពូជ និងផ្លូវភេទ ជាពិសេស សេវា​សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សេវាពន្យារកំណើត/ផែនការគ្រួសារ សេវា​ថែទាំស្ត្រីរងអំពើហង្សា ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្ធិអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ ២០៣០។

លោកស្រី ងួន សុភាព ប្រធានគណៈឆ្មបកម្ពុជា បានសង្កត់ធ្ងន់ថា គណៈឆ្មបដើរតួនាទីសំខាន់ ក្នុង​ការរៀបចំ និងដាក់ឱ្យអនុវត្តនូវសេចក្តីសម្រេច ប្រកាសបទបញ្ញត្តិ និងច្បាប់នានា ដែល​ពាក់ព័ន្ធ និងការងារឆ្មប ដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំង​ឆ្មប​ជន​ជាតិ​ខ្មែរ និងបរទេស ទាំងសេវាសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល តាមរយៈ​ព្រះ​រា​ជ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​គណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មប ត្រូវមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេ​វា​ដែល​មាន​គុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារក ក្នុងការចូលរួមចំណែកកា​ត់​បន្ថយ​អត្រា​មរណៈ​ភាព​មាតា ទារក និងកុមារ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​ក្រសួង​សុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ចំណែក​លោក ម៉ៃ ទុំ ជំនួយការតំណាង UNFPA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការ UNFPA បានដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ធ្លាក់ចុះពី៤៣៧ ក្នុង១​សែន​កំណើតរស់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់១៥៤ ក្នុង១សែនកំណើតរស់ ក្នុងឆ្នាំ២០២១​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm