ពលរដ្ឋ ​៨​គ្រួសារ ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្រោម​សមាជិក​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​

2021/10/26 07:50:54 pm        661

​កោះកុង​៖ សមាជិក​ក្រុម​គ្រួសារ​សព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ចំនួន ០​៨​គ្រួសារ ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​ខេត្ត ក្រុង​ខេ​រម​ភូមិន្ទ បន្ត​ចុះ​សួរសុខទុក្ខ និង​ផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​សព​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ក្រោយ​ពួកគាត់​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​អំឡុង​រីក​រាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លោក សៀង ​​កក្កដា អភិបាលរងក្រុង​ខេមរភូមិន្ទ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​ថា ការផ្តល់​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺជា​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ពីស​ម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មាន​ឬ​ក្រ​នោះទេ​។

ដោយ​ក្នុង​ ១​គ្រួសារ​ ទទួលបាន​ថវិកា​ចំនួន ​២​លាន​រៀល ទន្ទឹម​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក៏​ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​អ្នកស្លាប់​ដោយ​កូ​វីដ​ ១​គ្រួសារ​ ទទួលបាន ​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត​ដែរ​។​

​បញ្ហា​ជំ​ងឺ​កូ​វីដ សុទ្ធតែ​ត្រូវបាន​ផ្សព្វផ្សាយ​ណែនាំ ផ្តល់​ថ្នាំ​វ៉ាក់សាំង​ដល់​ពលរដ្ឋ​គ្រប់គ្នា ជាពិសេស​មានការ​ផ្ទុះ​ជំងឺ​នៅ​តាម​មូលដ្ឋាន​ភូមិ​សង្កាត់ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេ​រម​ភូមិន្ទ រិះរក​ដំណោះស្រាយ​ទប់ស្កាត់​គ្រប់​វិធានការ​ទាំងអស់​។​

​បើតាម​លោក សៀង ​​កក្កដា រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃទី​១២ ខែមិថុនា ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១​មូលដ្ឋាន​ក្រុង​ខេមរភូមិន្ទ មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ចំនួន ​៨​នាក់ ក្នុងនោះ ​មាន​សង្កាត់​ស្ទឹង​វែង សង្កាត់​ដងទង់ សង្កាត់​ស្មាច់មានជ័យ​។ ទាំង​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្តកោះកុង និង​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ឥត​ស្បៀងអាហារ​សោះឡើយ​។

​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ និង​សង្កាត់​ភូមិ ស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​វិធានការ​សុខាភិបាល ក្នុង​ន័យ​ប្រឆាំង​ជំងឺ​កូ​វីដ​ជាមួយ​អាជ្ញាធរ ព្រមទាំង​រាជរដ្ឋាភិបាល ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ​។

ម្យ៉ាងទៀត មេត្តា​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅតាម​សង្កាត់​នីមួយៗ ចំពោះ​រាល់ពេល​មានទុក្ខ​លំបាក​ក្នុង​ជីវភាព​រស់នៅ ប្រញាប់​ផ្តល់ព័ត៌មាន​មកកាន់​អាជ្ញាធរ​ភូមិ​សង្កាត់​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្តកោះកុង ឱ្យដឹងថា ឈ្មោះ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ ដែល​ត្រូវ​ឧបត្ថម្ភ​ជូន​គ្រួសារ​សព ដូចជា​៖ ទី​១.ឈ្មោះ ស៊ឹម ស្រី​ល័​ក្ខ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ទី​២. ឈ្មោះ ផុ​ក វុន ភូមិ​១ សង្កាត់​ដងទង់ ទី​៣.ឈ្មោះ សោម ញឹម ភូមិ​៣ សង្កាត់​ស្មា​ច់មា​ន័យ ទី​៤.ឈ្មោះ ម៉ៃ សា​រ៉ស់ ភូមិ​៤ សង្កាត់​ដងទង់ ទី​៥.ឈ្មោះ ជ គង់ ភូមិ​១ សង្កាត់​ដងទង់ ទី​៦. ឈ្មោះ សំ ឃ​ន ភូមិ​២ សង្កាត់​ដងទង់ ទី​៧ ចាន់ ភារៈ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង និង​ទី​៨. ឈ្មោះ សំ អឿន ភូមិ​១ សង្កាត់​ដងទង់​៕ ​អត្ត​ប​ទ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm