រដ្ឋមន្រ្តីការងារជំរុញគ្រូបណ្តុះបណ្តាលសិស្សឱ្យបានជោគជ័យ ដើម្បីសម្រេចឲ្យបាន “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”

2024/12/04 10:49:08 pm        290

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តលើកទឹកចិត្ត ជំរុញ​ឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានជោគជ័យ លើការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមឲ្យមានភាពល្អប្រសើរ និងគុណភាព ដោយ​ផ្អែក​លើ​ពាក្យ​ស្លោក "រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ"។

នៅក្នុងបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ លើក​ទី២ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​កម្រិត​សញ្ញាបត្រ​បច្ចេក​ទេស និង​វិជ្ជាជីវៈ ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែធ្នូនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបណ្តុះ​បណ្តាល​នានា​ជោគ​ជ័យ​បា​នតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអា​ស្រ័យ​ទាំង​ស្រុង​ទៅ​លើ​គ្រូឧ​ទ្ទេស​ទាំង​អស់​ដែល​ត្រូវ​បំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់​ជូនដោយ​ក្នុង​នោះ​គ្រូ​ឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានា​ពី​ប្រសិទ្ធភាព​នៃ​ការ​ផ្ទេរ​ចំណេះ​ដឹង​ ក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយ​ស្រួល​យល់ ឆាប់ចេះ និងមានការ​ចុះអនុវត្ត​ផ្ទាល់​ក្នុង​រោង​ជាង​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​គោល​បំណង​ធានា​ពី​ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ជាពិសេសវិស័យឯកជន។

លោក ថៃ ឆេងម៉ៅ គ្រូបច្ចេកទេសផ្នែកការកែច្នៃបន្លែ និងផ្លែឈើ មកពីវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ និងលោកស្រី សាន គីមជេន ជាគ្រូបច្ចេកទេសផ្នែកការកែច្នៃបន្លែ និងផ្លែឈើ មក​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ បានប្តេជ្ញាថា នឹងប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង និងជំនាញ ដល់សិស្សគ្រប់ជំនាន់ ដើម្បីជំរុញវិស័យអប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ ឲ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀតនៅក្នុងសង្គមជាតិ។

វគ្គបណ្តុះបណ្តាលជំនាញវិក្រឹតការគ្រូបច្ចេកទេសលើកទី២នេះ មានគ្រូឧទ្ទេស គ្រូឧទេ្ទសជំនួយ និង​គ្រូ​សិក្ខាកាមចំនួនជាង ២៥០នាក់ ដែលបានបញ្ចប់​ដោ​យ​ជោគ​ជ័យដែ​លទ​ទួល​បាន​ការ​បណ្តុះ​បណ្តាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា ការ​បណ្តុះ​បណ្តាលគ្រូវិក្រឹត្យការនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាររ​ង​ហានិភ័យ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ក្នុង​គោល​បំណង​ផ្តល់​ជំនាញ​ជាក់​លាក់​រយៈពេលខ្លី និងមានការងារធ្វើឆាប់រហ័ស ដើម្បី​ជួយ​សម្រួល​ដល់ជី​វភាព​គ្រួសារ​ដែល​កំពុង​ស្ថិត​ក្នុងស្ថានភាពលំបាក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        134
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm