ប្រធានផ្នែកជំនួយរបស់UN បញ្ចេញថវិកាចំនួន ៥លានដុល្លារ សម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដ

2024/12/04 10:53:54 pm        30

ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបញ្ចេញថវិកាចំនួន ៥លានដុល្លារអាមេរិក ជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដ ដែលនៅជិតខាង។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា លោក Tom Fletcher អគ្គលេខាធិការរង និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើការបែងចែកមូលនិធិឆ្លើយតបគ្រោះអាសន្នដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិ។

OCHA បាននិយាយថា៖«ការផ្តល់មូលនិធិថ្មី នឹងគាំទ្រដល់បណ្តាទីភ្នាក់ងាររបស់UN និងដៃគូរបស់ពួកគេក្នុងការផ្តល់ជំនួយមនុស្សធម៌ រួមទាំងការថែទាំសុខភាព ទឹក អាហារ និងទីជម្រក ដល់ទាំងជនភៀសខ្លួនស៊ូដង់ និងសហគមន៍ដែលផ្តល់ការស្នាក់អាស្រ័យដល់ពួកគេ នៅក្នុងប្រទេសឆាដ»។

ការិយាល័យនេះ បានអះអាងថា បន្ទាប់ពីការកើនឡើងនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់ ចំនួនមនុស្សភៀសខ្លួនពីស៊ូដង់ ទៅកាន់ប្រទេសឆាដ បានកើនឡើង នៅក្នុងខែកញ្ញា និងខែតុលា ដោយមានជនភៀសខ្លួនថ្មីជាង ៧0.០០០នាក់។

OCHA បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅក្នុងប្រទេសស៊ូដង់ ក្នុងខែមេសា ឆ្នាំ ២០២៣ មនុស្សជាង ៧០០.000 នាក់ បានភៀសខ្លួន ទៅកាន់ប្រទេសឆាដ។

នៅក្នុងប្រទេសស៊ូដង់ អ្នកស្រី Clementine Nkweta-Salami ដែលជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលមនុស្សធម៌ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការបាញ់ផ្លោង នៅក្នុង និងជុំវិញជំរំ Zamzam នៅជិតទីក្រុង El Fasher នៅភាគខាងលិចប្រទេសស៊ូដង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm