អភិបាលខេត្តកំពង់ស្ពឺ ជំរុញយុវជនត្រូវមានភារកិច្ចថែទាំ និងទទួល​ខុសត្រូវ​ចំពោះ​ជោគ​វាសនា​អនាគត​ប្រទេសជាតិ

2024/12/04 11:36:33 pm        257

កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញទៅ​យុវជន​បន្ត​វេន​ត្រូវ​មាន​ភារកិច្ច​ថែទាំ និងទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតប្រទេសជាតិ តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់អភិវឌ្ឍសមត្ថភាព បន្តខិតខំបន្ថែមលើការហ្វឹកហាត់ រៀនសូត្រឱ្យអស់លទ្ធភាព ដើម្បី​ចូល​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ​តាម​រយៈ​ការ​ខិតខំ​រៀន​សូត្រ​នេះនឹ​ង​ក្លាយ​ជា​គំរូ​ល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត ។

ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន​៤០​នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ នៅភ្នំជុំសែនរីករាយ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ពលរដ្ឋ​មានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយ​មន្ត្រី​រាជ​ការ​ម្នាក់ ​ឬកងកម្លាំងម្នាក់ ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និង​ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា ដោយឡែកកងកម្លាំង ដែលទើបទទួលបានការជ្រើសរើសថ្មី នៃក្រប​ខណ្ឌ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ មានភារកិច្ចជាប់ខ្លួនចាំបាច់ គឺការហ្វឹកហ្វឺន ដែលផ្តល់​នូវ​មូលដ្ឋាន​មួយ​ចំនួន សម្រាប់ការបំពេញភារកិច្ច ក្នុងនាមជាសមាជិក នៃកងយោធពលខេមរភូមិន្ទ ដូច្នេះ​ត្រូវ​ចាប់​យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង អំពី​ជីវិត​កង​ទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា សហការ​សាមគ្គី​ជួយគ្នា ដើម្បីសម្រេចភារកិច្ចរួម ។

ឯកឧត្តមបានបន្ថែមថា ត្រូវសិក្សាអំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការ​អនុវត្ត​ក្រឹត្យ​ក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំឱ្យម្នាក់ៗក្លាយជាយោធិនពេញលក្ខណៈ មាន​ស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទួលខុសត្រូវ ក្នុង​នាម​បុគ្គល​ម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ហើយត្រូវសិក្សា​អំពី​ជំនាញ​ចំណេះ​ដឹង​យោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឺន​ច្បាស់​លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ ហើយ​ក្រោយ​ពី​វិលត្រឡប់មកពីហ្វឹកហាត់វិញ ត្រូវមានតួនាទីសំខាន់ ក្នុងការបម្រើប្រទេសជាតិ និង​ប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ ។

ក្នុង​ជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា កាលពីសម័យប្រទេសមានសង្គ្រាម យើង​រួមកម្លាំងដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ហើយ ដូចនេះត្រូវចេះរស់នៅជាមួយសន្តិភាពការពារស្ថិរភាព រក្សាសេចក្តីសុខ ពិសេស​ត្រូវ​ចូល​រួម​ការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ ។ ជាងនេះ នៅពេលក្លាយខ្លួន​ជា​កង​កម្លាំង​ប្រដាប់​អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន ត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្ម​គឺ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់ ក្នុងដែនដីដែលខ្លួនរស់នៅ ចាត់ទុកសុខទុកប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវ​បង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm