តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងព្យាយាមរក្សាការកាន់កាប់ជាក់ស្តែងរបស់ខ្លួន នៅក្នុងតំបន់ភាគឦសានរបស់ប្រទេសស៊ីរី តាមគ្រប់មធ្យោបាយ។
លោកបានប្រាប់ជំនួបនៃសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរីថា៖«កត្តាបំផ្លិចបំផ្លាញស្មើៗគ្នា គឺសេចក្តីប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាការកាន់កាប់ជាក់ស្តែងរបស់ខ្លួន លើតំបន់ដែលសម្បូរទៅដោយធនធានប្រេង ឧស្ម័ន និងកសិកម្ម នៅភាគឦសាននៃប្រទេសស៊ីរី។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងប្រើគ្រប់ឱកាស ដើម្បីសាបព្រួសភាពវឹកវរ នៅក្នុងប្រទេសនេះ ដោយអនុវត្តការដាក់ទណ្ឌកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ មិនអាចរីកចម្រើនបាន និងគាំទ្រក្រុមភេរវករ ដែលមានមូលដ្ឋាននៅខេត្ត Idlib និងក្រុមជ្រុលនិយម ដែលលាក់ខ្លួននៅក្រោមដី នៅក្នុងសាធារណរដ្ឋអារ៉ាប់ស៊ីរី។
នៅក្នុងការលើកឡើងរបស់លោក សហរដ្ឋអាមេរិក កំពុងព្យាយាមដោយបើកចំហ ដើម្បី «លាក់បាំង»ក្រុមសកម្មប្រយុទ្ធ Hay'at Tahrir Al-Sham (HTS, ក្រុមភេរវករ,ដែលត្រូវចាត់ទុកថា ខុសច្បាប់ នៅក្នុងប្រទេសរុស្ស៊ី) ដោយបង្ហាញក្រុមនេះ ជាប្រភេទនៃក្រុមប្រឆាំងស៊ីរីនិយមកណ្តាល។