រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

2024/12/05 12:32:10 am        185

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ ចៅសង្កាត់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឡើងអានសុន្ទរកថា សម្តេចកិត្តិសង្គហបណ្ឌិត មែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងរួចមក ឯកឧត្តមក៏បានរំលឹកបញ្ជាក់បន្ថែមខ្លះអំពីលក្ខន្តិកៈរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានអនុម័តដោយមហា សន្និបាតទូទាំងប្រទេសរណសិរ្សលើកទី៥ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០០៦ ដែលរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាអង្គការ សាមគ្គីភាពប្រជាជនកម្ពុជា នៃគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា ដោយផុសចេញពីសណ្តានចិត្តស្មោះស្មគ្រ័របស់បុគ្គល និងមូហភាពទាំងឡាយ នៃកម្ពុជា ដែលមានឆន្ទៈស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ សេរីភាព និងការពារមាតុភូមិ។

ឯកឧត្តមបន្តថា ប្រវត្តិសាស្ត្រនៃកម្ពុជា បានកត់ត្រទុកយ៉ាងច្បាស់ថា ក្នុងកាលៈទេសៈ ដែលប្រជាជាតិ កំពុងស្ថិតក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងភូមិជើងឃ្លា ឃុំស្នូលស្រុកស្នួល ខេត្តក្រចេះ ហើយបានដាក់ចេញគោលការណ៍ ១១ខែ របស់រណសិ្សសម្រាប់អនុវត្តធ្វើការតស៊ូសង្គ្រោះជាតិ ដែលក្រោយមកបានប្តូរឈ្មោះ មកជារណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ក៏បានសម្រេចប្តូរឈ្មោះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាវិញ។

ឯកឧត្តមបានគូសបញ្ជាក់ថា រចនាសម្ព័ន្ធរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មាន ០៤ថ្នាក់ គឺថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ ហើយបច្ចុប្បន្ន គណៈកម្មាធិការណសិរ្ស ខេត្តព្រះវិហារ បានកែសម្រួលសមាសភាពថ្មីស្របតាមការណែនាំ ដែលមានសមាជិក សមាជិកា សរុបចំនួន ១២៦រូប និងសមាជិកគណៈ អចិន្ត្រៃយ៍មានចំនួន ៣៨រូប។ ដោយឡែក សម្រាប់រចនាសម្ព័ន្ធថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ កន្លងមកក៏បានរៀបចំសមាសភាព ដឹកនាំស្របតាមគោលការណ៍នាំផងដែរ។

ទន្ទឹមនេះ សូមថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំពិនិត្យកែសម្រួលសមាស ភាពគណៈកម្មាធិការរណសិរ្សរបស់ខ្លួន ដើម្បីឱ្យស្របជាមួយលក្ខន្តិកៈ និងគោលការណ៍ណែនាំ និងតាមការចង្អុលដឹកនាំពីគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សខេត្ត និងអនុវត្តរបៀបរបបធ្វើការងារ ឱ្យស្របតាមគោលការណ៍កំណត់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm