អង់គ្លេសរកឃើញថា កម្ពុជាឈរលើសិង្ហបុរីថា ជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់

2021/10/27 02:09:31 am        586

ភ្នំពេញ៖ កម្ពុជាបានឡើងចំណាត់ថ្នាក់លើសសិង្ហបុរី ដោយមានពិន្ទុភាគរយខ្ពស់ជាងក្នុងការសម្រេចបាននូវអត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នេះបើតាមការចេញផ្សាយរបស់ AKP នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលយកប្រភពពី Global Change Data Lab។ ទិន្នន័យដែលចងក្រងដោយអង្គការសប្បុរសធម៌ របស់ចក្រភពអង់គ្លេស នៃសាកលវិទ្យាល័យ Oxford បានបង្ហាញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះថា ប្រជាជនកម្ពុជាប្រមាណ ៨០.៦០ភាគរយ នៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩។ ចំណែកនៅប្រទេសសិង្ហបុរី ចំនួ នប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងមាន ៨០,៥៨ភាគរយ ខណៈដែលកូរ៉េខាងត្បូង មានចំនួន ៧៩,៤៦ភាគរយ, ព្រុយណេ ៧៨,៦៣ភាគរយ, ម៉ាឡេស៊ី ៧៧,៣៩ភាគរយ, ជប៉ុន ៧៦,៨៨ ភាគរយ, នូវែលសេឡង់ ៧៤,៩៥ភាគរយ, អូស្ត្រាលី ៧២,៨៨ ភាគរយ, កោះតៃវ៉ាន់ ៦៦,៥១ភាគរយ, ទីក្រុងម៉ាកាវ ៦៤,៥៩ភាគរយ និងទីក្រុងហុងកុង ៦០,៧៨ភាគរយ។

អត្រានៃការចាក់វ៉ាក់សាំងទាបជាងគេ នៅក្នុងចំណោមប្រទេសសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់ គឺថៃ ៥៤,៥២ភាគរយ, វៀតណាម ៥២,៨៥ភាគរយ, ឡាវ ៤៣,០៦ភាគរយ, ឥណ្ឌូណេស៊ី ៤០,៩០ភាគរយ,ហ្វីលីពីន ២៥,០៦ភាគរយ និងសហភាពមីយ៉ាន់ម៉ា ២០,៤៨ភាគរយ។

កម្មវិធី Our World In Data របស់អង្គការ Global Change Data Lab គឺមិនបានរាប់បញ្ចូលប្រទេសចិននៅក្នុងអត្រានៃការចាក់វ៉ាក់សាំងនេះទេ ចាប់តាំងពីដើមខែតុលាមក។ ចិនធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងតំបន់ បន្ទាប់ពីសិង្ហបុរី ប៉ុន្តែថ្មីៗនេះចំណាត់ថ្នាក់នេះត្រូវបានជំនួសដោយកម្ពុជា និងកូរ៉េខាងត្បូង។

កម្មវិធី Our World in Data បានបញ្ជាក់ពីការគណនាតួលេខនេះ ដោយផ្អែកទៅលើចំនួនប្រជាជនសរុប និងមនុស្សគ្រប់វ័យ ជាជាងគណនាដោយផ្អែកទៅលើចំនួនប្រជាជនដែលជាក្រុមគោលដៅសម្រាប់ទ ទួលបានការចាក់វ៉ាក់សាំង ដែលជារឿយៗមានតែក្រុមមនុស្សពេញវ័យប៉ុណ្ណោះ។ ដើម្បីបង្កើនឱ្យមានអត្រាប្រហាក់ប្រហែលគ្នា កម្មវិធីនេះមិនបានគិតអំពីនិយមន័យនៃការចាក់វ៉ាក់សាំងពេញលេញទេ ប៉ុ ន្តែគេគិតទៅលើអត្រានៃប្រជាជនដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ក្នុងចំណោមវ៉ាក់សាំងពីរដូស៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm