ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ២ពាន់​ខ្នង​ក្នុង​ខណ្ឌដង្កោ ​ត្រូវបាន​លិច​ទឹកជំនន់ ខណៈ​អាជ្ញាធរ​កំពុង​បន្ត​សង្គ្រោះ​

2021/10/27 03:13:46 am        596

​ភ្នំពេញ៖ បន្ទាប់ពី​ទឹកជំនន់​កំពុង​លិចលង់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌដង្កោ​ រាជធាន​ភ្នំពេញ​នោះ ឯកឧត្តម ឃួ​ង សេង អភិបាល​រាជធានី​ភ្នំពេញ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​ព័ត៌មាន​បឋម​បាន​បញ្ជាក់ថា ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងតិច​ ២​ពាន់​ខ្នង​ត្រូវបាន​លិចលង់ ដោយ​ក្នុងនោះ សង្កាត់​ចំនួន​២​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ខណ្ឌដង្កោរ បានបង្ហាញ​ដល់​ឯកឧត្តម​ឃួ​ង ស្រេង ខណៈ​ដឹកនាំ​កងកម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ថ្ងៃទី​២៦ ខែតុលា​នេះ ​បាន​ឲ្យ​ដឹងថា ទឹកជំនន់​បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​២​ពាន់​ខ្នង​ហើយ ស្ថិតនៅក្នុង​ចំនួន​១០​សង្កាត់ ដោយ​ក្នុងនោះ ​ក៏មាន​សាលារៀន​ចំនួន​៣៥​ខ្នង ផ្លូវ​ចំនួន​០៣​កន្លែង និង​ផ្ទៃដី​កសិកម្ម​ជាង​១៥២​ហិកតា​ផងដែរ​។​

​ក្រោយពី​ទឹកជំនន់​បាន​កំពុង​ហូរ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប​ន់​នោះ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​ស្នងការ បានធ្វើ​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ជាក់​ស្តែង​នៅ​ក្នុង​សង្កាត់​ទៀន និង​សង្កាត់​ស្ពានថ្ម ដោយ​សង្កាត់​ទាំង​២​នេះ​កំពុង​ប្រឈម​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ក្នុងចំណោម​សង្កាត់​នានា​ក្នុង​ខណ្ឌដង្កោ​។​

​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ទឹកជំនន់​នេះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា ឲ្យ​យក​គ្រឿងចក្រ​មួយ​ចំនួន​កាយ​ដី​បិទ​ទប់ទឹក​នៅ​កន្លែង​ខ្លះ ដែល​កំពុង​ប្រឈម​ទឹក​ហូរ​បុក​បាក់​ទំនប់​ដែល​គ្រឿងចក្រ​បិទ​ទប់ កុំឱ្យ​ហូរហៀរ​ទៅ​លិច​ផ្ទះ​និង​ផ្ទៃដី​កសិកម្ម​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម នៅ​ខណៈដែល​ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​ហូរ​បុក​យ៉ាងគំហុក​នោះ​។​

​យ៉ាងណាក៏ដោយ​រហូតដល់​រសៀល​ថ្ងៃទី​២៦ ខែតុលា​នេះដែរ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​នឹងមិន​មានការ​កើនឡើង​បន្ថែមទៀត​នោះទេ ខណៈ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​កំពុងតែ​តាមដាន​យកចិត្តទុកដាក់ ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុង​ការត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​ទឹកស្ទឹង​ព្រែក​ត្នោត​នៅតែ​បង្ក​គំរាមកំហែង​ដែល​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​នោះ​។​

​សូម​បញ្ជាក់ថា​ ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​បង្ក​ការ​ជន់​លិច​ផ្ទះ ដី​កសិកម្ម សាលារៀន​ផ្លូវថ្នល់​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ គឺ​ទឹក​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពី​ខេត្តកំពង់ស្ពឺ ចាប់ផ្តើម​ជន់​លិច​រយៈពេល​ ២​ទៅ​៣​ថ្ងៃ​ចុង​ក្រោយនេះ​៕ ​អត្ថបទ៖ បាន ចក់​​​​​

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        58
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm