ក្រុមឆ្វេងនិយមប្រកាន់តឹងរបស់បារាំង ទាមទារឲ្យប្រធានាធិបតី Macron ចុះចេញពីតំណែង ក្រោយរដ្ឋាភិបាលដួលរលំ

2024/12/05 04:51:08 pm        171

គណបក្សឆ្វេងនិយមបារាំង France Unbowed (LFI) បានទាមទារឱ្យលោកប្រធានាធិបតី Emmanuel Macron ចុះចេញពីតំណែងប៉ុន្មាននាទីបន្ទាប់ពីរដ្ឋាភិបាលរបស់លោកដឹកនាំដោយនាយករដ្ឋមន្ត្រីមីហ្សែលបានីញ៉េ (Michel Barnier) បានដួលរលំតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តដែលត្រូវបានអនុម័តដោយសមាជិកសភាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធថ្ងៃទី ៤ធ្នូសប្ដាហ៍នេះ។

មេដឹកនាំសភារបស់គណបក្ស LFI លោក ម៉ាធៀលឌឺ ផាណូត (Mathilde Panot) បាននិយាយថា ថ្ងៃនេះ តាមរយៈញ្ញត្តិបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋាភិបាលនេះ វាគឺជានយោបាយទាំងស្រុងរបស់លោក Emmanuel Macron ដែលត្រូវបានបរាជ័យ។    

ដើម្បីគេចចេញពីភាពជាប់គាំងដែលប្រធានាធិបតីបានដាក់ប្រទេសនោះ មានដំណោះស្រាយតែមួយគត់ ឥឡូវនេះយើងសុំឱ្យលោក Emmanuel Macron លាលែងពីតំណែង។  

ក្រុមសមាជិកសភាបក្សប្រឆាំងបានផ្ដួលរលំរដ្ឋាភិបាលនេះកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានធាក់ទម្លាក់មហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់សហភាពអឺរ៉ុបមួយនេះ ផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយដែលគំរាមកំហែងដល់សមត្ថភាពរបស់ប្រទេសក្នុងការបង្កើតច្បាប់ និងទប់ទល់នឹងឱនភាពថវិកាដ៏ធំសម្បើម។

ក្រុមសមាជិកសភាស្តាំនិយម និងឆ្វេងនិយមជ្រុល បានរួមកម្លាំងគាំទ្រញ្ញត្តិនេះផ្ដួលលោក បានីញ៉េ និងរដ្ឋាភិបាលរបស់លោកដោយមានសំឡេងគាំទ្រភាគច្រើនដល់ទៅ ៣៣១ សំឡេង។

លោកស្រី អេដវីច អី យ៉ាស់ (Edwige Diaz) តំណាងរាស្រ្តគណបក្សស្តាំនិយមជ្រុល National Rally (RN) បាននិយាយថា គ្មានជម្រើសអ្វីក្រៅពីបណ្តេញរដ្ឋាភិបាល ដើម្បីការពារបារាំងពីអ្វីដែលលោកស្រីហៅថាថវិកានៃការបំផ្លិចបំផ្លាញសង្គម។គេរំពឹងថាលោក បានីញ៉េ នឹងដាក់លិខិតលាលែងពីតំណែង និងរដ្ឋាភិបាលរបស់លោកទៅកាន់លោក Macron នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ធ្នូនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm