អ៊ុយក្រែន និងអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយ៣៥ពាន់លានអឺរ៉ូ ទទួលបានដោយប្រាក់ចំណូលទ្រព្យបង្ករបស់រុស្ស៊ី

2024/12/05 08:17:31 pm        117

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃពុធថា អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) ដើម្បីទទួលបានប្រាក់រហូតដល់៣៥ពាន់លានអឺរ៉ូ (ប្រហែល៣៦,៧ពាន់លានដុល្លារអាមេរិក) ក្នុងជំនួយម៉ាក្រូហិរញ្ញវត្ថុ(MFA)។

អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងប្រាក់កម្ចី ត្រូវបានចុះហត្ថលេខាដោយប្រធានធនាគារជាតិអ៊ុយក្រែន លោក Andriy Pyshnyy រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sergii Marchenko និងអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis ។

នៅក្រោមកិច្ចព្រមព្រៀងនានា មូលនិធិនេះ នឹងត្រូវបានផ្តល់ជាប្រាក់កម្ចី ក្រោមក្រុមនៃប្រាក់កម្ចីបង្កើនល្បឿនប្រាក់ចំណូលវិសាមញ្ញរបស់ក្រុមប្រទេសទាំងប្រាំពីរ សម្រាប់អ៊ុយក្រែនដែលគាំទ្រដោយប្រាក់ចំណូលនាពេលអនាគត បានមកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប។

ក្រសួង បានបញ្ជាក់ថា អ៊ុយក្រែននឹងមិនប្រើប្រាស់ធនធានក្នុងស្រុកដើម្បីសងប្រាក់កម្ចីនេះទេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វាត្រូវបានគេរំពឹងថាមូលនិធិជំនួយម៉ាក្រូហិរញ្ញវត្ថុ(MFA) ទាំងអស់សម្រាប់អ៊ុយក្រែន នឹងស្ថិតនៅលើមូលដ្ឋានមិនសងត្រឡប់» ។

ដើម្បីទទួលបានមូលនិធិនេះ អ៊ុយក្រែនត្រូវតែបំពេញលក្ខខណ្ឌចំនួន១៤ចំណុច រួមមានទាំងកំណែទម្រង់ក្នុងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ សហគ្រាសដំណើរការដោយរដ្ឋ រដ្ឋបាលសាធារណៈ ថាមពល នីតិរដ្ឋ ការប្រឆាំងអំពើពុករលួយ និងឧស្សាហកម្មការពារជាតិ។

ចាប់តាំងពីការចាប់ផ្តើមជម្លោះទ្រង់ទ្រាយធំជាមួយរុស្ស៊ីមក អ៊ុយក្រែន បានទទួលជំនួយហិរញ្ញវត្ថុប្រហែល ៤០,៥ ពាន់លានដុល្លារពីសហភាពអឺរ៉ុប។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm