ពិព័រណ៍«វារីវប្បកម្មកម្ពុជាលើកទី១» នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

2024/12/05 09:47:36 pm        172

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍​វារីវប្បកម្ម​កម្ពុជា​លើក​ទី១» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីជំរុញការធ្វើទំនាក់ទំនង និងកិច្ច​សហការ​រវាង​ភាគី​ពាក់​ព័ន្ធ​ក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បានឲ្យដឹងថា ពិព័រណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រសួងកសិកម្ម ដើម្បីបង្កើន​ការ​យល់ដឹ​ង​ជា​សាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​វិស័យវារីវប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ គឺដើម្បីបញ្ជាក់ថាតើរហូតមកទល់ពេលនេះ វិស័យ​វារីវប្បកម្មនៅកម្ពុជាបានបើកដំណើរដល់ណាហើយ ដ្បិតកាលពីមុនប្រជាពលរដ្ឋទូទៅ ពុំ​សូវ​ទទួល​ទានត្រីចិញ្ចឹមដោយមានទស្សនៈថា ត្រីចិញ្ចឹមនេះមិន​ត្រូវ​តាម​គុណ​ភាព​ស្ដង់​ដារ​អនាម័យ ហើយអាចប៉ះពាល់ដល់សុខភាពនៅពេលដែលបរិភោគចូលទៅ។

លោកជំទាវ បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជា បាន​វិវត្ត​ទៅ​មុខ​​គួរ​ឱ្យកាត់សម្គាល់ ហើយមានសញ្ញាវិជ្ជមានជាច្រើន ដែល​ក្រសួង​ចាំ​បាច់​ត្រូវ​បង្ហាញ​ឱ្យ​សាធារណៈ​ជន​បានជ្រាបថា គុណភាពត្រីចិញ្ចឹមរបស់កម្ពុជាមានស្ដង់ដារ មានអនាម័យ ហើយ​អាច​ទទួល​ទានបានដោយមិនប៉ះពាល់ដល់សុខភាព។

លោកជំទាវ​បន្ថែមថា តាមរយៈពិពណ៌វារីវប្បកម្មនៅកម្ពុជា សាធារណជនទូទៅអាចជ្រាប អាច​ស្គាល់ អាចយល់កាន់តែច្បាស់ពីខ្សែច្រវាក់នៃវិស័យវារីវប្បកម្មទាំងមូល តាំង​ពី​ការ​ជ្រើស​រើស​ពូជ​ត្រី​យក​មក​ចិញ្ចឹម ការផ្ដល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ​ដែល​ប្រើប្រា​ស់​នៅ​ក្នុង​វារី​វប្បកម្ម​នេះ។​

សូមជម្រាបជូនថា ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១» នឹងរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ ដើម្បី​បង្កើន​ការ​យល់ដឹងជាសាធារណៈ អំពីគុណ ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់​ការ​យល់​ដឹង​អំពី​ចំណី ពូជ កា រផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការ ទំនាក់​ទំនង​កិច្ច​សហការ​រវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែក​រំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm