នាយករដ្ឋមន្ត្រីលីបង់៖ អ៊ីស្រាអែល បានបំពានលើបទឈប់បាញ់ជាង ៦០ដង

2024/12/05 10:54:44 pm        30

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបសម្រេចបាន ជាង៦០ដង។

លោក Mikati ត្រូវបានដកស្រង់សម្តីដោយសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«យើងបានឃើញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ការពង្រឹងយ៉ាងច្បាស់លាស់នៃបទឈប់បាញ់ ហើយយើងសង្ឃឹមថា វានឹងក្លាយជាស្ថិរភាពអចិន្ត្រៃយ៍ ទោះបីជាយើងភ័យខ្លាច និងព្រមានពីការរំលោភបំពាន ដែលនឹងនាំយើងត្រឡប់ទៅបរិយាកាសនៃក្តីបារម្ភយ៉ាងខ្លាំងក៏ដោយ។ 

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោក Mikati បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«លោក បានកត់សម្គាល់ពីការទំនាក់ទំនងរបស់ខ្លួននូវឆន្ទៈដ៏ពិតប្រាកដរបស់បណ្តាប្រទេស ដែលបានចូលរួមក្នុងការឈានដល់បទឈប់បាញ់ ដើម្បីដោះស្រាយបញ្ហានេះ»។

សេចក្តីថ្លែងការណ៍ បានលើកឡើងថា លោក Mikati ក៏បានអំពាវនាវដល់ជនបរទេសលីបង់ ឲ្យចូលរួមចំណែកក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។

កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីជម្លោះដ៏សាហាវរវាងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា និងអ៊ីស្រាអែលដែលបានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៣។ ការប្រឈមមុខដាក់គ្នា ត្រូវបានចាត់ទុកថា ជាការបង្ហូរឈាមបំផុត ចាប់តាំងពីសង្គ្រាមចុងក្រោយរវាងប្រទេសលីបង់ និង អ៊ីស្រាអែល ឆ្នាំ ២០០៦។

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        22
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm