ប្រធាន CSTO ៖ ហេដ្ឋារចនាសម្ព័ន្ធណាតូនៅជិតព្រំដែនរុស្ស៊ី អាចនាំទៅរកសេណារីយោណាមួយ

2024/12/05 10:56:24 pm        45

អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) លោក Imangali Tasmagambetov បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ី និងបេឡារុស រួមជាមួយនឹងស្ថានភាព នៅក្នុងតំបន់អឺរ៉ុបខាងកើត មិនបានច្រានចោលនូវផលវិបាកណាមួយ ដែលអាចកើតឡើងនោះទេ។

លោក បានលើកឡើងថា៖«ដោយពុំមានការសង្ស័យអ្វីនោះ អង្គការរបស់យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅក្នុងតំបន់អឺរ៉ុបខាងកើតនៃតំបន់ទទួលខុសត្រូវរបស់ CSTO ហើយយើងឃើញហេដ្ឋារចនាសម្ព័ន្ធវាយលុករបស់អង្គការណាតូ ដែលនៅជិងព្រំដែនខាងលិចនៃប្រទេសបេឡារុស និងរុស្ស៊ី។ ការកើនឡើងនៃសកម្មភាពយោធា និងភាពចលាចលភូមិសាស្ត្រនយោបាយ ដែលយើងឃើញ អាចនាំឲ្យមានផលវិបាកកើតឡើង»។

ទន្ទឹមនឹងនេះ លោកប្រធាន CSTO បានចង្អុលបង្ហាញថា ការប៉ុនប៉ងរបស់អង្គការណាតូ ក្នុងការឈ្លានពានរុស្ស៊ី និងបេឡារុស នឹងក្លាយជាភាពឆោតល្ងង់។ «យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា រុស្ស៊ីបានធ្វើបច្ចុប្បន្នភាពគោលការណ៍ក្លេអ៊ែររបស់ខ្លួន ធ្វើវិសោធនកម្មយ៉ាងសំខាន់ ក៏ដូចជាការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេង Oreshnikថ្មីបំផុតរបស់ខ្លួន ក្នុងលក្ខខណ្ឌប្រយុទ្ធ។ រហូតមកដល់ពេលនេះ សព្វាវុធនេះ មិនទាន់មានអាវុធណាមានកម្រិតស្មើឡើយ នៅក្នុងលើពិភពលោក ជាអ្វីដែលគូប្រជែងសំខាន់ៗ មិនអាចមើលរំលងបាន។ ដោយនិយាយតាមសម្មតិកម្ម លោក Tasmagambetov បានសង្កត់ធ្ងន់ថា នោះហើយជាមូលហេតុដែលការធ្វើអន្តរាគមន៍របស់អង្គការណាតូ នៅព្រំដែនភាគខាងលិចនៃប្រទេសបេឡារុស និងរុស្ស៊ី នឹងក្លាយជាភាពឆោតល្ងង់បំផុត។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm