ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ​គ្រោង​ប្រើ​ពេល ១៧​ថ្ងៃ​ដើម្បី​ប្រកួត​រក​ជើងឯក​

2021/10/27 11:51:57 am        67

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃទី​៩ ខែវិច្ឆិកា​ខាងមុខជាមួយ​ការកែប្រែ​នូវ​ប្រព័ន្ធ​ប្រកួត​ថ្មី​ខ្លី​ជាង​មុន ដោយ​គ្រោង​ប្រើពេល​ត្រឹមតែ ១៧​ថ្ងៃ​ប៉ុណ្ណោះដើម្បី​កំណត់​រក​ក្រុម​ជើងឯក ពោលគឺ​ការប្រកួត​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១។​

​យោងតាម​មន្ដ្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹងថា ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ​ឆ្នាំនេះនឹង​ប្រើ​រូបមន្ដ​ប្រកួត​ចាញ់​-​ធ្លាក់​តែម្ដងសម្រាប់​វគ្គ ១៦​ក្រុម និង​វគ្គ ៨​ក្រុម ខណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ​វគ្គ ៤​ក្រុម​ចុងក្រោយ ក្រុម​ឈ្នះនឹងត្រូវ​ឡើងទៅ​ជួបគ្នា​ដណ្ដើម​ជើងឯក ខណៈ​ក្រុម​ចាញ់នឹងត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។​ ​ចំពោះ​កម្មវិធី​ប្រកួត គណៈកម្មការ​បានរៀបចំ​រួចរាល់​ផងដែរសម្រាប់ ១៦​ក្រុម​ចុងក្រោយនៃ​ពាន​ថ្នាក់ជាតិ​នេះ រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ជួប​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន​-​ថ្នាក់​ខេត្តឆ្នាំ​២០២១ គឺ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​នត្រូវ​ជួប​ខេត្តត្បូងឃ្មុំ​, ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខាជួប​ខេត្តបន្ទាយមាន​ជ័យ និង​ក្រុម​ណាហ្គា​វើ​ល​ដ៏ជួប​ក្រុម​នគរបាលជាតិនៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​ជាមួយគ្នា។​

​រីឯ ៤​គូ​ទៀតនឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី​១០ ខែវិច្ឆិការួមមាន​ក្រុម​បឹងកេតជួប​ក្រុម​សូល​ទី​ឡូ​អង្គរ​, ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​ព្រៃវែង​អេ​ហ្វ​ស៊ី​, ក្រុម​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យជួប​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត។ អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់ក្នុងចំណោម ៨​ប្រកួត​នេះភាគច្រើន​នឹង​ប្រកួត​នៅ​ភ្នំពេញ លើកលែង​ព្រះខ័ន​រាជ​ស្វាយរៀង និង​គិរីវង់ដែល​ត្រូវ​ប្រកួត​លើទឹក​ដី​រៀងៗ​ខ្លួន។​ ​សូមបញ្ជាក់ថា ការកែប្រែ​ប្រព័ន្ធ​ប្រកួត​ថ្មី​នេះធ្វើឡើង​ក្រោយ​ការប្រកួត​ពានរង្វាន់​ថ្នាក់​ខេត្ត ត្រូវបាន​ពន្យារពេល​ជា​យូរដោយ​សារ​វិបត្តិ​កូ​វីដ​-១៩។ ចំពោះ​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិនេះដែរ ប្រសិនបើ​អាច​ដំណើរការ​រលូន និង​បញ្ចប់​តាម​ផែនការ ក្រុម​ទទួលបាន​ជើងឯកនឹង​ទទួលបាន​កៅអី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Cup 2022 ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm