រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថា មាននូវឱកាសសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស់

2024/12/05 11:03:45 pm        132

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានដាក់សំពាធក្រុមហាម៉ាស់ឲ្យធ្លាក់ក្នុងស្ថានភាពទាល់ច្រកមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ អាចទៅរួច ។

ថ្លែងទៅកាន់ទាហាននៅមូលដ្ឋានទ័ពអាកាសស្ថិតនៅភាគកណ្តាលអ៊ីស្រាអែល លោក Katz និយាយថា ដោយសារសំពាធយោធាកើនឡើង មាននូវឱកាសមួយនៅពេលនេះដែលពួកយើងពិតជាអាចពន្លឿនកិច្ចព្រមព្រៀងបទឈប់បាញ់បាន ។

លោកនិយាយថា ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា រឿងសំខាន់ជាងគេបំផុតនៅថ្ងៃនេះនៅក្នុងសង្រ្គាមនេះ គឺត្រូវឲ្យចំណាប់ថ្នូរវិលត្រឡប់មកផ្ទះរបស់ពួកគេវិញ ។ នេះគឺជាគោលដៅចុងក្រោយនៅនឹងភ្នែករបស់ពួកយើង ហើយពួកយើងកំពុងធ្វើការរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យវាកើតឡើង ។

 ខណៈពេលនោះដែរ គេហទំព័រ Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែលបានបញ្ជូនសំណើថ្មីមួយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងដោះលែងចំណាប់ថ្នូររបស់ខ្លួន ទៅឲ្យចលនាប៉ាឡេស្ទីនហាម៉ាស ។ 

យោងតាមមន្ត្រីទាំងនោះបានឲ្យដឹងថា ក្នុងលក្ខខណ្ឌនៃការធ្វើបច្ចុប្បន្នភាពសម្រាប់កិច្ចព្រមព្រៀង គឺមិនខុសគ្នាខ្លាំងពីសំណើដែលបានចរចាកាលពីខែសីហា ហើយមិនបានសម្រេចនោះទេ ។ សំណើថ្មីនេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស តាមរយៈប្រទេសអេហ្ស៊ីប ដែលឥឡូវនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ការចរចា ។

យោងតាមតួលេខប៉ាឡេស្ទីន បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែល ចាប់តាំងពីការវាយឆ្មក់របស់ក្រុមហេសបូឡា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៤.៥០០នាក់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm