អភិបាលខេត្តឧត្តរមានជ័យ ណែនាំមន្រ្តីទើបតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញតួរនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់

2024/12/05 11:40:04 pm        353

ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានណែនាំ ដល់មន្រ្តី​ដែលទើបនឹងទទួលមុខតំណែងថ្មីនាពេលនេះ ត្រូវបន្តខិតខំបំពេញកាតព្វកិច្ចតួរនាទីស្នូល​ផ្ទៃក្នុងរបស់ខ្លួន​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ត្រូវចេះ​ព្យាយាមសាមក្គីភាព​សហការផ្ទៃក្នុង ការងារជាមួយមន្រ្តីក្រោមឱវាទឲ្យបានស្អិតរមួត។

មានប្រសាសន៍លើកឡើងបែបនេះ ខណៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់​មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែមមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីទទួលបន្ទុកការងារការងាររដ្ឋបាល ធ្វើយ៉ាងណាត្រូវបើកចិត្តឲ្យបានទំលំទូលាយ ក្នុងការបំពេញការងារស្នូលរបស់ខ្លួន ឲ្យមាន​ប្រសិទ្ធភាព និងកម្លាភាពព្រោះថា ​មន្រ្តីថ្នាក់ក្រោម​គឺជាជំហរ និងជាសរសរស្តំដ៌រឹងមាំត្រូវ​ធ្វើការ​បំពេញ​ឲ្យគ្នាទៅវិញទៅមកមិនត្រូវប្រកាន់​បក្សពួកនិយម​ទើបការងារ​យើងទទួលបាន​ជោគជ័យ​ពិសេសត្រូវក្តាប់នូវ​រាល់សភាពការណ៍​ឲ្យបានលឿន​ដើម្បី​រាយការណ៍​​ជូនថ្នាក់ដឹកនាំ​ដើម្បីធ្វើការ​ដោះស្រាយ​បានទាន់ពេលវេលាផងដែរ។

ទន្ទឹមគ្នានោះ ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថា អស់លោក ​លោកស្រី​ដែលទើបតែងតាំង​មុខ​តំណែងថ្មី​ត្រូវអនុវត្តន៍​ការងារដោយស្មារតីមានការទទួលខុសត្រូវខ្ពស់ផងដែរ។

សូម​បញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងកែសម្រួលបំពេញបន្ថែម​មន្រ្តីរាជការក្នុង​រចនា​សម្ព័ន្ធ​សាលា​ខេត្តនាពេលនេះដែរលោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ត្រូវបានមុខតំណែង តែងតាំង​ជា​នាយករដ្ឋបាលសាលាខេត្ត និង​កែសម្រួល​មុខងារបន្ថែម​លើ​មន្រ្តីរាជការមួយចំនួនទៀត ដើម្បីបំពេញបន្ថែមចន្លោះផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm