ពលរដ្ឋនៅខណ្ឌដង្កោ រងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត បានជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវទំនប់៧មករា ជាបណ្តោះអាសន្ន

2021/10/27 11:43:12 am        23

ប្រជាពលរដ្ឋមួយចំនួនដែលរងការជន់លិចធ្ងន់ធ្ងរ ដោយសារទឹកស្ទឹងព្រែកត្នោត បានជម្លៀសមកទីទួលសុវត្ថិភាព ដោយគ្រួសារមួយចំនួនកំពុងស្នាក់នៅបណ្ដោះអាសន្នលើ តាមដងផ្លូវទំនប់ ៧មករា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅតាមបណ្ដោយផ្លូវ ទំនប់៧មករា ក្នុងទីតាំងសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ នាថ្ងៃនេះ គឺមានការសាងសង់រោងបណ្ដោះអាសន្នជាច្រើន សម្រាប់ស្នាក់នៅ ក្រោយផ្ទះប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះរងការជន់លិចធ្ងន់ធ្ងរ។ 

ប្រជាពលរដ្ឋ ដែលបានជម្លៀសមកស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងនេះ គឺរស់នៅក្នុងសង្កាត់សាក់សំពៅ ហើយពួកគាត់មួយចំនួនបាន ជម្លៀសមកដោយខ្លួនជាច្រើនថ្ងៃមកហើយ រីឯគ្រួសារខ្លះ ទើបជម្លៀសដោយមានការជួយពីកងកម្លាំងកាលពីម្សិលម៉ិញ។

ចំពោះគ្រួសារមួយចំនួនបានទៅស្នាក់នៅជាមួយផ្ទះបងប្អូន រីឯគ្រសារមួយចំនួនត្រូវសាងសង់រោងបណ្ដោះអាសន្ននៅលើផ្លូវទំនប់៧មករាផ្ទាល់តែម្ដង។ ពួកគាត់លើកឡើងថា ទឹកឆ្នាំនេះធំនិងឡើងលឿនជាងឆ្នាំំមុន ហើយពួកគាត់ក៏សំណូមពរអោយកងកម្លាំងចុះមកជួយបន្ថែមដើម្បីដឹកជញ្ជូនទ្រព្យសម្បត្តិបន្ថែមផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ កាលពីម្សិលម៉ិញ ទឹកជំនន់ស្ទឹងព្រែត្នោត បានជន់លិចផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងហើយ ស្ថិតសង្កាត់ ក្នុងនោះក៏មានសាលារៀនចំនួន៣៥ខ្នង ផ្លូវចំនួន០៣កន្លែង និងផ្ទៃដីកសិកម្មជាង១៥២ហិកតាផងដែរ។

 ករណីទឹកស្ទឹងព្រែកត្នោតនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីយប់ម៉ិញ បានបញ្ជាក់ពីការប្រកាសអាសន្ន ដោយបញ្ជាក់អោយប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន ស្ពានថ្ម ព្រែកកំពឹស និងសង្កាត់រលួសត្រូវជម្លៀសទៅទីទួលសុវត្ថិភាពជាបន្ទាន់៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm