ឧត្តមសេនីយ៍ឯក ហួត ឈាងអន ក្រើនរំលឹកដល់យោធិន នៃសាលាបើកបរទាំងអស់​ត្រូវស្មោះត្រង់​ ចំពោះជាតិសាសនា ព្រះមហាក្សត្រ

2024/12/05 11:41:35 pm        404

ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គ​បញ្ជា​ការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់​នៃ​សាលា​បើក​បរ​ត្រូវស្មោះត្រង់ ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​រាល់​បទ​បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

 ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់​ទី​២១ និងបើកវគ្គបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ កងវរសេនាតូច ជំនាន់​ទី២ ឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្ត​ព្រៃវែង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានលើក​ឡើង​ថា ក្នុងនាមជាយោធិនត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​។ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គ​បញ្ជាការ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។

នៅក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឲ្យសិក្ខាកាមបញ្ចប់វគ្គ ត្រូវយកចំណេះ ជំនាញ​ទៅ​បម្រើអង្គភាពឱ្យបានល្អ និងបន្តការហាត់ពត់លត់ដំកាយសម្បទា សតិអារម្មណ៍ លើក​កម្ពស់​ស្មារតី​ក្នុងការគោរពវិន័យរបស់កងទ័ព និងកសាងសីលធម៌រស់នៅស្អាតស្អំ មានសាមគ្គីភាព​ផ្ទៃ​ក្នុង ជៀសវាងទស្សនៈ និងសតិអារម្មណ៍ឆ្គាំឆ្គងទាំងឡាយ ដើម្បីកសាង​ខ្លួន​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ពិត​ប្រាកដរបស់អង្គភាព ក៏ដូចជារបស់កងយោធពលខេមរភូមិន្ទរបស់យើង។ សិក្ខាកាមវគ្គថ្មី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា និងតស៊ូព្យាយាមរៀនសូត្រ យក​ចំណេះ​ដឹង ជំនាញពិតប្រាកដ ដើម្បីបម្រើអង្គភាព ក៏ដូចជារួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កង​យោធ​ពលខេមរភូមិន្ទ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនផងដែរ។

នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និង​អរគុណ​ចំពោះថ្នាក់ដឹកនាំ ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសាលាដែល​មាន​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ ​ក្នុងកិច្ចដំណើរ​ការ​រៀបចំ​កម្មវិ​ធី​សិក្សា​ខ្លឹមសារ​មេរៀន​ និង​ការ​បង្ហាត់​បង្រៀន​ដល់​សិក្ខាកាម​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ បើកបររថយន្តធន់ធ្ងន់ជំនាន់ទី២១ ទទួលបានលទ្ធផល​ល្អ​ប្រកប​ដោយ​មោទកភាព​។ ភាពជោគជ័យនៃវគ្គបណ្ដុះបណ្ដាលរបស់សាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ​នា​ថ្ងៃ​នេះ គឺជាការ​ស្ដែង​ចេញ​នូវ​ការ​ចូលរួម​អនុវ​ត្ត​យន្តការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ តាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និង​អគ្គ​បញ្ជាការ ក្នុងន័យលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីរួម​ចំណែក​ក្នុង​ការ​កសាង​កង​យោ​ធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក បានបន្តគូសបញ្ជាក់ផងដែរថា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​រាល់​ភារកិច្ច​ចំពោះមុ​ខ​ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ទីចាត់ការចលនូប្បត្ថម្ភ ចាត់ទុកការងារហ្វឹកហ្វឺន អប់រំ​រៀនសូត្រ គឺជាការងារ អាទិភាពដែលត្រូវដំណើរការជាប់ជាប្រចាំដូចភ្លៀងរលឹម ហើយ​ការ​យក​ចិត្ត​ទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺជាការចូល​រួម​គោរព​អនុវត្ត​តាម​ការ​ដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យក​ការ​អភិវឌ្ឍមូលធនមនុស្សជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាល​ទី៧​នៃ​រដ្ឋសភា ក្នុងគោលដៅកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ទាំងស៊ីវិល និងកងទ័ព ឱ្យ​ប្រកបដោយសក្តានុពល សមត្ថភាព ជំនាញវិជ្ជាជីវៈ និងភាពជាដៃគូ​សម្រាប់​ដំណើរ​ការ​អនុវត្ត​នូវ​ចក្ខុ​វិស័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការពារជាតិ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm