ក្រសួងការបរទេសរុស្ស៊ី៖ ការកើនឡើងភាពតានតឹងនៅស៊ីរី មានការពាក់ព័ន្ធនឹងជនជាតិអ៊ុយក្រែនយ៉ាងច្បាស់

2024/12/06 01:05:37 am        94

អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទមួយថា៖«ដានអ៊ុយក្រែន» បង្ហាញយ៉ាងច្បាស់ នៅក្នុងការកើនឡើងភាពតានតឹង នៅក្នុងប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ។

អ្នកស្រី បាននិយាយថា៖«យើងថ្កោលទោសយ៉ាងដាច់ខាតចំពោះការវាយប្រហារដែលធ្វើឡើងដោយបុគ្គលដែលត្រូវបានទទួលស្គាល់ថា ជាភេរវករដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងសង្កត់ធ្ងន់ទៅលើវត្តមានរបស់ដានអ៊ុយក្រែនច្បាស់លាស់ នៅក្នុងជួរនៃក្រុមសកម្មប្រយុទ្ធបរទេស រួមទាំងអ្នកដែលមកពីតំបន់ក្រោយសម័យសូវៀត»។

អ្នកការទូតរូបនេះ បានគូសបញ្ជាក់របាយការណ៍ដែលបង្ហាញថា សេវាសន្តិសុខរបស់របបទីក្រុងគីវ កំពុងសហការជាមួយក្រុមភេរវករ ដោយផ្គត់ផ្គង់ដល់ពួកគេនូវយានដ្រូន និងការចែករំលែកជំនាញ ក្នុងការប្រើប្រាស់របស់ពួកគេ។ អ្នកស្រី បានបញ្ជាក់ថា នេះមិនមែនជាតំបន់ទី១ ឬជាតំបន់ចុងក្រោយឡើយ ដែលរបបទីក្រុងគីវ បានប្រើ«បទពិសោធឧក្រិដ្ឋកម្ម»។ អ្នកស្រីZakharova បានបន្ថែមថា៖«ប្រទេសអាហ្រ្វិកត្រូវបានគេកំណត់គោលដៅពីមុន ឥឡូវនេះ របបនេះ ទាក់ទងនឹងប្រទេសស៊ីរីថែមទៀត»។

អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា៖ «ពុំការងឿងឆ្ងល់ទេថា ក្រុមភេរវករនឹងមិនធ្វើសកម្មភាពយ៉ាង   ម៉ឺងម៉ាត់បែបនេះ ដោយគ្មានការញុះញង់ និងការគាំទ្រយ៉ាងទូលំទូលាយពីកងកម្លាំងខាងក្រៅ ក្នុងគោលបំណងបង្កជម្លោះប្រដាប់អាវុធថ្មី ក្នុងប្រទេសស៊ីរីនោះទេ។ តាមរយៈការបង្កើនអំពើហិង្សា ក្រុមសកម្មប្រយុទ្ធ បានស្វែងរកយ៉ាងច្បាស់លាស់ ក្នុងការធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព ក្នុងប្រទេសនេះ ដោយបង្កការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិល»។


អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm