ប្រតិភូធុរកិច្ចជនឡាវ ចុះទស្សនកិច្ចស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

2024/12/06 01:20:37 am        80

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ និងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក នឹងធ្វើជាម្ចាស់ផ្ទះទទួលគណប្រតិភូមន្ត្រីរដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវសម្រាប់ធ្វើទស្សនៈកិច្ចសិក្សាស្វែងអំពីសេវាសុខាភិបាលឌីជីថលនៅកម្ពុជា ខណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឩត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីមកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និងធ្វើជាសហប្រធានវេទិកាធុរកិច្ចកម្ពុជា-ឡាវ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ដើម្បីធ្វើផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ និងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យទាំងមូលប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។ ឯកឧត្តម បានបន្តថា អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបានកំណត់ត្រាឌីជីថល ពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់ពួកគេ។ ឯកឧត្តម បានបន្តថា អ្នកជំងឺអាចទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួលបានវេជ្ជបញ្ជាឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគេតាមកាលវិភាគបានណែនាំ។ លើសពីនេះទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃពីប្រភពច្បាស់លាស់ និងវេជ្ជបណ្ឌិតជំនាញថែមទៀតផង។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង ត្រូវបានផ្តួចផ្តើមបង្កើតឡើងជាក្រុមហ៊ុន Startup កម្ពុជាផ្តល់ដំណោះស្រាយក្នុងវិស័យសុខាភិបាល និងកសាងប្រព័ន្ធសុខាភិបាលឌីជីថលតាំងពីឆ្នាំ២០១៥ ហើយបានពង្រីកទីផ្សារនៅបណ្តាប្រទេសសមាជិកអាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក និងពិភពលោកផងដែរ។

លោកស្រី បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបានដាក់ឱ្យប្រើប្រាស់ និងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីរពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ជាដើមចាប់តាំងពីឆ្នាំ២០១៥។ ពេទ្យយើង បាននិងកំពុងជួយជាវិជ្ជាមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្សជាង ៥លាននាក់ តាមរយៈដំណោះស្រាយថែទាំសុខភាពឌីជីថលទំនើប ហើយអ្នកជំងឺរាប់លាននាក់មានទិន្នន័យវេជ្ជសាស្ត្រឌីជីថលរបស់ពួកគេពីការទៅទទួលសេវានៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ ហើយលទ្ធផលថែទាំសុខភាពកាន់តែប្រសើរឡើងជាមុន ដែលពួកគេមិនធ្លាប់ទទួលបានដោយរលូន និងមានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        187
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm