ក្រុមឧទ្ទាមស៊ីរី និយាយថា ពួកគេបានចាប់ផ្តើមរុលចូលក្នុងទីក្រុងសំខាន់ Hama

2024/12/06 02:19:20 am        65

ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ផ្តើមរុញចូលទៅក្នុងទីក្រុងដ៏សំខាន់ គឺទីក្រុង Hama ជាកន្លែងដែលកងកម្លាំងគាំទ្ររដ្ឋាភិបាលទទួលបានជំនួយដោយការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី កំពុងព្យាយាមទប់ទល់នឹងជ័យជម្នះថ្មីរបស់ពួកឧទ្ទាម និងបញ្ឈប់ការរុលទៅមុខយ៉ាងលឿនរហ័សរបស់ក្រុមបះបោរ។

មេបញ្ជាការក្រុមឧទ្ទាម លោក Hassan Abdul Ghany បានបង្ហោះនៅលើបណ្តាញសង្គមថា ក្រុមបះបោរបានចាប់ផ្តើមវាយលុកចូលដល់ទីក្រុង Hama។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងកម្លាំងគាំទ្ររដ្ឋាភិបាល បានរារាំងការវាយប្រហារមួយ។

ភាគីទាំង២ បានឲ្យដឹងថា ក្រុមបះបោរ បាន និងកំពុងប្រយុទ្ធ ដើម្បីព្យាយាមរុញចូលទៅក្នុងទីក្រុង Hama ចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ហើយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងពេញមួយយប់ជាមួយកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលទទួលបានជំនួយដោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមបានដណ្តើមយកទីក្រុងដ៏សំខាន់ នៅភាគខាងជើង គឺ Aleppo កាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក បានវាយរុញចូលភាគខាងត្បូងពីដែនដីរបស់ពួកគេ នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបានទៅដល់តំបន់ភ្នំជាយុទ្ធសាស្ត្រមួយ ចម្ងាយតែបន្តិចពីភាគខាងជើងនៃទីក្រុង Hama កាលពីថ្ងៃទី៣ ខែធ្នូ ហើយរុលឆ្ពោះទៅកាន់ព្រំដែនផ្នែកខាងកើត និងខាងលិចរបស់ទីក្រុង កាលពីថ្ងៃទី៤ ខែធ្នូ។

ទីក្រុង Hama បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល អំឡុងពេលពេញមួយសង្គ្រាមស៊ីវិល ដែលបានផ្ទុះឡើង ក្នុងឆ្នាំ២០១១ ជាការបះបោរប្រឆាំងនឹងប្រធានាធិបតី លោក Bashar al-Assad។ ការដួលរលំរបស់ទីក្រុងនេះ ដោយសារការបះបោរដែលចាប់កក្រើកឡើងវិញ នឹងបញ្ជូននូវសញ្ញាដ៏រំជើបរំជួលដល់ទីក្រុងដាម៉ាស និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី និងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm