នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអីស្រាអែលលោក Gideon Saar នៅក្រៅកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសន្តិសុខអឺរ៉ុប នៅប្រទេសម៉ាល់តា ។
ទាំងលោក Blinken និងលោក Saar ពុំបានផ្តល់អនុសាសន៍ណាមួយឡើយ អំឡុងពេលថតរូបអនុស្សាវរីយ៍របស់ពួកគេ ។
កាលពីថ្ងៃពុធម្សិលមិញ លោក Blinkenនិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នៅតែមាន ហើយលោកបន្តថា រាល់ការបំពានណាមួយលើកិច្ចព្រមព្រៀងដែលអាចនឹងបានកើតឡើង នឹងត្រូវលើកមកនិយាយតាមរយៈយន្តការជាក់ស្តែង ។
សូមបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ និងហាមឃាត់អ៊ីស្រាអែលពីការបើកប្រតិបត្តិការយោធាឈ្លានពាននៅលីបង់ ខណៈតម្រូវឲ្យលីបង់ការពារក្រុមប្រដាប់អាវុធ រួមទាំងក្រុមហេសបូឡា ពីការបើកការវាយប្រហារលើអ៊ីស្រាអែល ។ បទឈប់បាញ់នេះដែរ នឹងទុកពេលឲ្យអ៊ីស្រាអែលចំនួន ៦០ថ្ងៃ ដើម្បីដកទាហានទាំងអស់ចេញពីតំបន់ភាគខាងត្បូងលីបង់ ។
ទោះបីជាមានបទឈប់បាញ់កាលពីសប្តាហ៍មុនយ៉ាងណាក្តី កងកម្លាំងអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួនលើអ្វីដែលពួកគេនិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡា មិនបានអើពើជាមួយកិច្ចព្រមព្រៀង បញ្ឈប់ការវាយប្រហាររបស់ពួកគេ ក៏ដូចជាដកកម្លាំងចេញពីតំបន់ទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គ.មពីព្រំដែន ៕