ព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/12/06 03:57:00 pm        270

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១ សេចក្ដីព្រាងច្បាប់ស្ដីពីជលផល

សេចក្ដីព្រាងច្បាប់ស្ដីពីជលផលដែលបានដាក់សុំការពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះមាន ១៥ ជំពូក១០៥មាត្រានិងឧបសម្ព័ន្ធចំនួន២។

គោលបំណងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីជលផលថ្មីនេះមានគោលបំណងសម្រេចបាននូវចក្ខុវិស័យដូចខាងក្រោម÷

វិស័យជលផលរួមចំណែកក្នុងការធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថានស្របនឹងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យានិងនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការគ្រប់គ្រងការអភិរក្សនិងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាពនិរន្តភាពនិងបរិយាប័ន្ន ទាំងថ្នាក់ជាតិតំបន់និងអន្តរជាតិព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទសហគមន៍នេសាទវ៉ារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលជលផល។

ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការសំដៅជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការការពារអភិរក្សនិងការអភិវឌ្ឍធនធានជលផល។

ចូលរួមជាមួយបណ្ដាប្រទេសក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តភាពក្នុងក្របខណ្ឌតំបន់និងអន្តរជាតិជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់គ្មានរបាយការណ៍និងគ្មានបញ្ញត្តិ។ទន្ទឹមនេះសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះក៏បានផ្ដល់សិទ្ធិដល់បុគ្គលដែលប្រើនាវានេសាទឬនាវាពាក់ព័ន្ធនិងការនេសាទកម្ពុជាទៅធ្វើការនេសាទឬសកម្មភាពពាក់ព័ន្ធនឹងការនេសាទនៅក្នុងតំបន់ក្រៅដែនយុត្ថាធិការជាតិដោយអនុលោមតាមអនុសញ្ញាកិច្ចព្រមព្រៀងឬលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជាភាគី។

សេចក្ដីព្រាងច្បាប់នេះនិងរួមចំណែកផ្ដល់សារៈប្រយោជន៍ដូចខាងក្រោម÷

គ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានជលផលឲ្យមាននិរន្តភាព

ការពារផលប្រយោជន៍ប្រជានេសាទសហគមន៍នេសាទវារីវប្បករនិងអាជីវករដែលធ្វើអាជីវកម្មផលិតផលជលផល

គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដារឱ្យមានសង្គតិភាពទៅនឹងបទដ្ឋានគតិយុត្តិអន្តរជាតិដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីៗក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មនៅថ្នាក់តំបន់និងអន្តរជាតិ។

២ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈមានចំនួន ៦ ជំពូក។សេចក្ដីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកំណត់អំពីសញ្ញាណផលិតផលមានវិការ: ការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធនិងផលិតផលមានវិការៈយន្តការប្រមូលត្រឡប់មកវិញព្រមទាំងកំណត់តួនាទីនិងភារកិច្ចក្រសួងស្ថាប័នមានសមត្ថកិច្ចហើយតាមរយៈការកំណត់ការទទួលខុសត្រូវលើផលិតផលមានវិការៈដែលមានលក្ខណៈច្បាស់លាស់នេះនិងជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការធុរកិច្ចនិងអាជីវកម្មដោយបង្កើននូវទំនុកចិត្តជូនអ្នកប្រើប្រាស់ធ្វើឱ្យមានតម្លាភាពចំពោះនីតិវិធីនៃការប្ដឹងនិងការស៊ើបអង្កេតដោយមន្ត្រីស៊ើបអង្កេតដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌និងធានាការប្រកួតប្រជែងដោយស្មោះត្រង់សំដៅកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ចឲ្យបានជាអតិបរមា។

៣ បញ្ហាផ្សេងៗ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        64
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        59
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm