សិស្សនិស្សិត NPICជិត ២ពាន់នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញ និងបច្ចេកទេស​យ៉ាងជោគជ័យ

2024/12/06 04:33:35 pm        582

សិស្សនិស្សិតចំនួន ១៩១៧នាក់(ស្រី ២៥៨នាក់) ដែល​សិក្សា​នៅ​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ប្រឡង​បញ្ច​ប់​ការ​សិក្សា​ឆ្នាំ​២០២៤ ខណៈពួកគេបានបង្ហាញពីសុទិដ្ឋិនិយមនៃលទ្ធផលដែល​បានពីការខិតខំ​ប្រឹងប្រែង​របស់​ពួកគេក្នុងការសិក្សារៀនសូត្រជំនាញ និងបច្ចេកទេសកន្លងមក។

របាយការណ៍របស់ NPIC បានឱ្យដឹងថា ការប្រឡងប​ញ្ចប់​ការ​សិក្សា​ឆ្នាំ​២០២៤​នេះ​មាន​រយៈ​ពេល​ ៥ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ គឺជាការប្រឡងលើកទី១ សម្រាប់​ការ​ការពារ​និក្ខេបនទ​បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតបច្ចេកវិទ្យា ហើយនេះជាលើកទី៤ សម្រាប់ការ​ការពារ​សារណា​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។

ចំណែកការប្រឡងនេះទៀតសោធ គឺជាលើកទី១៦ សម្រាប់ការការពារ​សារណា​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្របច្ចេកទេស ហើយវាជាលើកទី១៨ សម្រាប់ការប្រឡង​បញ្ចប់​ការ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់​ខ្ពស់បច្ចេកទេស និងជាលើកទី៨ សម្រាប់ការប្រឡងបញ្ចប់ការ​សិក្សា​កម្រិត​សញ្ញា​បត្រ​បច្ចេកទេស និងវិជ្ជាជីវៈ២ និង៣។

NPIC បានបន្តថា និស្សិតកម្រិតបណ្ឌិតបច្ចេកវិទ្យា (PhD Level) មានចំនួន ១៨នាក់ (ស្រី១​នាក់​) ចែកជា២ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៥នាក់ (ស្រី១នាក់) និង​ជំនាញ​វិស្វកម្មសំណង់ស៊ីវិលចំនួន ៣នាក់ (ស្រី០នាក់)។ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Master Level)មានចំនួន ១០៨នាក់ (ស្រី៧នាក់) មានចែកជា ៤ជំនាញគឺ ជំនាញ​វិស្វកម្ម​អគ្គិសនី​ចំនួន ១៦នាក់ (ស្រី០នាក់), ជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៤៤នាក់ (ស្រី២នាក់), ជំនាញ​សំណង់ស្ថាបត្យកម្មចំនួន ២៧នាក់ (ស្រី៤នាក់) និងជំនាញវិស្វកម្មមេកានិកចំនួន ២១​នាក់ (ស្រី១នាក់)។

ចំណែកនិស្សិតកម្រិតបរិញ្ញាបត្របច្ចេកទេស (Engineering Level) មានចំនួន ១០៨៣នាក់ (ស្រី១១៦នាក់) ដែលចែកជា ១២ជំនាញ ហើយនិស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level)មានចំនួន ៥៦៤នាក់ដែលមាន ១២ជំនាញ និងសិស្ស​កម្រិត​សញ្ញា​បត្រ​បច្ចេក​ទេស និងវិជ្ញាជីវៈកម្រិត២ និង៣មានចំនួន ១៤០នាក់។

និស្សិតឈ្មោះ ចាន់ ប៉េងហ៊ុយ អាយុ ២០ឆ្នាំសិក្សា​ជំនាញ​អគ្គិសនី​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​និយាយ​ថា រូបគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងការប្រឡងបញ្ចប់ឆ្នាំសិក្សា២០២៤នេះ ដោយសារ​នេះ​ជាពេលវេលាដែលរូនគេបានទន្ទឹងរង់ចាំ ដើម្បីឆាប់បានចូល​ធ្វើ​ការងារ​ទៅ​តាម​មុខ​ជំនាញ​ដែល​ខ្លួនសិក្សារៀនសូត្រ។

លោកបន្តថា «ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា​លោក​គ្រូ អ្នកគ្រូសាលា NPIC ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានសិក្សាជំនាញដែលខ្ញុំពេញចិត្ត ហើយ​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​មានជំនាញមួយយ៉ាងពិតប្រាកដក្នុងការជួយរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារខ្ញុំ»។

និស្សិត​ឈ្មោះ ម៉ាន់ វ៉ាន់នេត អាយុ ២៣ឆ្នាំ​សិក្សា​ជំនាញ​អគ្គិសនី​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​និយាយ​ថា ឆ្លងការប្រឡងនាពេលនេះ លោកមានក្ដីសង្ឃឹមច្រើនថានឹងទទួលបានលទ្ធផលជាទីពេញចិត្ត ព្រោះ​លោកបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំង ថែមទាំង​មាន​ការ​ជួយ​ជ្រុំជ្រែក​ពី​លោក​គ្រូ អ្នកគ្រូផងដែរ។

លោកបន្តថា៖«ខ្ញុំសូមអំពាវនាវដល់យុវជនផ្សេងទៀតដែលមិនមានជំនាញ ហើយ​កំពុង​សម្រេច​ចិត្ត​ស្វែង​រការងារធ្វើ គឺគួរតែមករៀនជំនាញសិន ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ ហើយ​មាន​ជំនាញ​បច្ចេកទេសស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ហើយអាចរក​ចំណូល​ជួយ​ដោះស្រាយជីវៈភាពគ្រួសារយើង»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm