មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង៖ លោក Yoon ត្រូវតែផ្អាកតួនាទីឱ្យបានឆាប់បំផុត

2024/12/06 04:49:38 pm        212

មេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (០៦ ធ្នូ) នេះថា លោកប្រធានាធិបតី Yoon Suk Yeol ចាំបាច់ត្រូវតែដកចេញពីអំណាចដើម្បីសុវត្ថិភាពរបស់ប្រទេស ដោយសារតែលោកព្យាយាមដាក់ច្បាប់អាជ្ញាសឹកដែលក្រោយមកត្រូវលុបចោលវិញ ប៉ុន្តែមិនបានជំរុញសមាជិកបក្សឱ្យបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោក Yoon នោះទេ។

លោក Yoon បានធ្វើឱ្យប្រទេសជាតិ និងបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ នៅពេលលោកប្រកាសដាក់ច្បាប់អាជ្ញាសឹកដើម្បីលុបបំបាត់ "កងកម្លាំងប្រឆាំងរដ្ឋ" និងយកឈ្នះលើគូប្រជែងនយោបាយរបស់ខ្លួន។ ប្រធានាធិបតីរូបនេះបានដកច្បាប់នោះចេញវិញ ប្រហែលប្រាំមួយម៉ោងក្រោយមក បន្ទាប់ពីសភា រួមទាំងសមាជិកមួយចំនួននៃបក្សរបស់លោក បានបោះឆ្នោតប្រឆាំងនឹងក្រឹត្យនេះ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំបក្សនៅសភាក្នុងថ្ងៃសុក្រនេះ មេដឹកនាំបក្ស លោក ហាន ដុងហ៊ូន (Han Dong-hoon) បាននិយាយថា លោក Yoon បានបញ្ជាឱ្យចាប់ខ្លួនអ្នកនយោបាយលេចធ្លោ ដោយសារហេតុផលថាពួកគេស្ថិតក្នុងចំណោម "កងកម្លាំងប្រឆាំងរដ្ឋ" ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកនោះ ហើយលោកត្រូវតែដកពីតំណែងឱ្យបានឆាប់ដើម្បីសុវត្ថិភាពប្រទេសទាំងមូល។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ បានកំណត់ពេលបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងនៅល្ងាចថ្ងៃសៅរ៍ស្អែកនេះ ហើយនគរបាលជាតិបានបើកការស៊ើបអង្កេតលើលោក Yoon ជុំវិញការអះអាងពីការបះបោរ ដែលប្តឹងដោយគណបក្សប្រឆាំង និងក្រុមសកម្មជន៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm