ប្រធានគណបក្សកាន់អំណាច៖ ប្រជាជនកូរ៉េខាងត្បូងប្រឈមគ្រោះថ្នាក់ បើលោក Yoon នៅបន្តកាន់តំណែង

2024/12/06 04:54:39 pm        213

មេដឹកនាំគណបក្សកាន់អំណាចប្រទេសកូរ៉េខាងត្បូងលោក Han Doong-hoon នៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្តែងការព្រួយបារម្ភថា សកម្មភាពជ្រុលនិយម ដូចជាការប្រកាសច្បាប់អាជ្ញាសឹក អាចកើតឡើងម្តងទៀត ប្រសិនបើលោកប្រធានាធិបតី Yoon Suk Yeol នៅតែកាន់តំណែងទៀតនោះ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យប្រធានាធិបតីរូបនេះ ចុះចេញពីតំណែងឲ្យបានឆាប់ផងដែរ ដោយនិយាយថា ប្រជាពលរដ្ឋអាចស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើលោកនៅតែបន្តកាន់អំណាចទៀត។ 

លោក Han Doong-hoon មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) បានបន្ថែមថា គណបក្សរបស់លោកបានទទួល "ភស្តុតាងគួរឱ្យទុកចិត្ត" ដែលលោក Yoon បានបញ្ជាឱ្យចាប់ខ្លួនអ្នកនយោបាយសំខាន់ៗលើ"ការចោទប្រកាន់ប្រឆាំងរដ្ឋ"នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ។

ការអត្ថាធិប្បាយរបស់លោក ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់គណបក្សនៅថ្ងៃសុក្រ ទី៦ ធ្នូសប្ដាហ៍នេះ ទំនងជាការងាកចេញពីជំហរកាលពីមុនរបស់លោក ដែលថាគណបក្សរបស់លោកនឹងរារាំងញ្ញត្តិការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី របស់គណបក្សប្រឆាំង ដែលត្រូវបានពិភាក្សាកាលពីថ្ងៃពុធ។ គណបក្សប្រឆាំងត្រូវការសមាជិកសភាបក្សកាន់អំណាចយ៉ាងហោចណាស់៦រូបគាំទ្រញ្ញតិ្តចោទប្រកាន់នេះ ដើម្បីឲ្យខ្លួនទទួលបានជោគជ័យ។ លោក Yoon បានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ដោយលើកឡើងពីការគំរាមកំហែងពី "កងកម្លាំងប្រឆាំងរដ្ឋ" ។

បទបញ្ជានេះត្រូវបានផ្លាស់ប្តូរភ្លាមៗប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាចំនួន១៩០រូប បានបោះឆ្នោតទម្លាក់ចោល ដោយពួកគេមួយចំនួនឡើងរបង និងបំបែករបាំងដើម្បីចូលទៅក្នុងបន្ទប់បោះឆ្នោត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        43
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm