ប្រតិភូធុរកិច្ចជនឡាវ ចុះទស្សនកិច្ចស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

2024/12/06 04:59:18 pm        228

មន្ទីរពេទ្យកុមារជាតិ និងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក បាន​​ទទួល​គណៈ​ប្រតិភូ​មន្ត្រី​រដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវ សម្រាប់​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែង​អំពី​សេវា​សុខាភិបាល​ឌីជីថលនៅកម្ពុជា ខណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំ​ដោយ​ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីមកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និង​ធ្វើ​ជា​សហ​ប្រធាន​វេទិកាធុរកិច្ចកម្ពុជា-ឡាវ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា មន្ទីរ​ពេទ្យ​កុមារ​ជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និង​សេវា​ឌីជីថល ពេទ្យយើង ដើម្បីធ្វើផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ និងសេវាថែទាំ​សុខភាព​របស់​មន្ទីរ​ពេទ្យទាំងមូលប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។ ឯកឧត្តម បាន​បន្ត​ថា ​អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបាន​កំណត់​ត្រា​ឌីជីថល ពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់ពួកគេ។ ឯកឧត្តម បាន​បន្តថា អ្នកជំងឺអាចទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួល​បាន​វេជ្ជ​បញ្ជា​ឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគេតាមកាលវិភាគបានណែនាំ។ លើសពីនេះទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃពីប្រភពច្បាស់លាស់ និង​វេជ្ជបណ្ឌិតជំនាញថែមទៀតផង។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យ​យើង បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង ត្រូវបាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ជា​ក្រុមហ៊ុន Startup កម្ពុជាផ្តល់ដំណោះស្រាយក្នុងវិស័យសុខាភិបាល និង​កសាង​ប្រព័ន្ធ​សុខាភិបាល​ឌីជីថលតាំងពីឆ្នាំ២០១៥ ហើយបានពង្រីកទីផ្សារ​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បី​ពង្រីក​សេវា​កម្ម​បច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក និងពិភពលោកផងដែរ។

លោកស្រី បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ និងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីរពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា នៅ​បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ជាដើមចាប់តាំងពីឆ្នាំ២០១៥។ ពេទ្យយើង បា​ន​និង​កំពុងជួយជាវិជ្ជាមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្សជាង ៥លាននាក់ តាម​រយៈ​ដំណោះ​ស្រាយថែទាំសុខភាពឌីជីថលទំនើប ហើយអ្នកជំងឺ​រាប់​លាន​នាក់​មាន​ទិន្នន័យ​វេជ្ជសាស្ត្រ​ឌីជីថលរបស់ពួកគេពីការទៅទទួលសេវានៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ ហើយលទ្ធផល​ថែ​ទាំ​សុខភាពកាន់តែប្រសើរឡើងជាមុន ដែលពួកគេមិនធ្លាប់ទទួលបានដោយរលូន និងមាន​សុវត្ថិភាព​៕ អត្ថបទ៖ ស៊ុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm