ក្រុមហ៊ុនចំនួនជាង១០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤

2024/12/06 05:22:31 pm        188

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និង​មាន​សម្ភារៈ​បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូល​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​សរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ បានមកដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមាន​ប្រសាសន៍​ថា នេះជាឆ្នាំទី១២ហើយ នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចម្បង គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាច​ចូល​រួម​ដាក់​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេស​បង្កើត​ជា​វេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែម​ទាំង​អាចជំរុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និង​លក្ខ​ខណ្ឌ​ទូទាត់​ពិសេសៗ ពីដៃគូរ អាជីវកម្ម។

នាឱកាសនោះដែរ លោកអ្នកឧកញ៉ាបណ្ឌិត បានលើកឡើងនូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលបានសម្រេចជាគោលការណ៍ ក្នុងវេទិការាជរដ្ឋាភិ បាល និងវិស័យឯកជនលើកទី១៩ កាល​ពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ក្នុងការផ្តល់គោលការណ៍ លើកទឹកចិត្តពន្ធដារ ក្នុង​វិស័យ​អចលន​ទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកក្នុងការចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និង​ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន៖ ការលើក លែងពន្ធ​លើ​ចំណេញ​មូល​ធន​លើ​អចលនទ្រព្យ, ការអនុញ្ញាត​ការ​បង់ពន្ធ​ជា​កញ្ចប់​តាម​គម្រោង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ កាប់លំនៅដ្ឋាន​គ្រប់​ប្រភេទ​ មានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់​ដំណាច់​ឆ្នាំ​២០២៥​។

នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ បានអំពាវនាវ និងលើកទឹកចិត្តទៅដល់អ្នកសាងសង់ មិនថាមិនមែនជាសមាជិក ឬ​ជា​សមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក្តី ត្រូវគិតគូរឱ្យច្បាស់អំពីតម្រូវការ ក្នុងការ​សាង​សង់​អ្វី​មួយរបស់ខ្លួន គប្បីកំណត់ពីអ្វីជាតម្រូវការ និងមិនតម្រូវការ ហើយគួរងាក​មក​ប្រើ​ប្រាស់​សម្ភារៈ ឧបករណ៍គ្រឿងបង្គំសំណង់មួយចំនួន ដែលមានស្រាប់ក្នុងស្រុក ជាជាង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។

សូមជម្រាបជូនថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី៥ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការដាក់តាំងបង្ហាញលក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវា​កម្ម​ជា​ច្រើន​ទៀត នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm