គណៈប្រតិភូចិនចំនួន ៧ក្រុមហ៊ុន កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា

2024/12/06 05:35:49 pm        232

គណៈប្រតិភូមកពីប្រទេសចិន ចំនួន ៧ ក្រុមហ៊ុន បានសិក្សាស្វែងយល់ អំពីបរិយាកាស​វិនិយោគ​នៅ​កម្ពុជា លើការបណ្តាក់ទុន រកស៊ីទទួលទានផ្សេងៗ ខណៈកម្ពុជា​បាន​ផ្តល់​នូវ​ភាព​អំណោយ​ផល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនអ្នកវិនិយោគ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Du Xu នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃ គណៈប្រតិភូ ដែល​មាន​សមាស​ភាព​ពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត នៅថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញនេះ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែលកំពុងត្រូវបានយកចិត្តទុក ដាក់ និងមានតួនាទីសំខាន់ គាំទ្រសកម្មភាព​វិនិយោគ​របស់​វិនិយោគិន។ ជាក់ស្ដែងចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកមានជាអាទិ៍ គម្រោង​ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង​អាទិភាព​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ ក្រឡា នៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្ពោធដាក់ឱ្យប្រើ ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ការ​ចុះ​បញ្ជី​គ​ម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែល​មាន​ឈ្មោះ​ថា​ប្រព័ន្ធ cdcIPM។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី​ជំរុញ ប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់​លទ្ធភាព​ជូន​វិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដោយ​ផ្ទាល់​ផងដែរ។

នៅក្នុងជំនួបនេះ, លោក Du Xu បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិ​ភាក្សា​ការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ នៅកម្ពុជា។ លើសពីនេះ លោក​ក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏មានផ្លែផ្កា នៃដំណើរទស្សនកិច្ចមិត្តភាព និង​ផ្លូវការ របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញ​អមដំណើរសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់​សាធារណ​រដ្ឋ​ប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នោះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm