កម្ពុជាកំពុងជំរុញកិច្ចសហការជាមួយស៊ែប៊ី ដើម្បីអូសទាញអ្នកវិនិយោគក្នុងតំបន់ Balkans មកបណ្តាក់ទុន

2024/12/06 05:57:05 pm        153

ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹង​ក្លាយទៅជាច្រកទ្វារថ្មី សម្រាប់ ការទាក់ទាញវិនិយោគទ្វេទិស ឈានឆ្ពោះ​សម្រេច​បាន​នូវ​វត្តមាន​របស់​សហគ្រាស មកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ ទុនវិនិយោគនៅ​កម្ពុជា​នា​ពេល​អនាគត។    

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុង​ជំនួប​ពិភា​ក្សា​ការងារ ជាមួយគណៈប្រតិភូ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដែល​ដឹក​នាំ​ដោយ ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ប្រចាំប្រទេសស៊ែប៊ី និងលោកស្រី Jovana Majstorovic ប្រធាន​មជ្ឈមណ្ឌល​ទទួល​បន្ទុក​កិច្ចការអាស៊ី, នៅថ្ងៃទី ៥ ធ្នូ ម្សិលមិញនេះ, ឯកឧត្តមបានជម្រាបជូនភាគីមិត្ត អំពី​សាវតារ​នៃ​ការ​រៀបចំតាក់តែងបទប្បញ្ញត្តិ និងគោល នយោបាយពាក់ព័ន្ធ នឹងការ​​វិនិយោគ​ដែល​រាជ​រដ្ឋាភិបាល​តែង​តែ ធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និង ការ​ថែ​ទាំ​វិនិយោ​គ​ជូនវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញសុទិដ្ឋិនិយមថា ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​សភា​ពាណិជ្ជកម្ម និង ឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី នឹងក្លាយទៅជាច្រកទ្វារថ្មី សម្រាប់​ពង្រឹង និង​ពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិស ឈានឆ្ពោះ​សម្រេច​បាន​នូវ​វត្តមាន​របស់សហគ្រាស មកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​អនាគត។    

នៅក្នុងជំនួបនេះដែរ, លោកស្រី Jovana Majstorovic បានសម្តែងនូវសេចក្តីរីករាយ សម្រាប់​បដិ​សណ្ឋារកិច្ចប្រកបដោយ ភាពកក់ក្តៅ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនចំ​ពោះ​គណៈ​ប្រតិភូ​ដែល​អញ្ជើញម​កពីប្រទេសស៊ែប៊ី។ ស្របគ្នានេះ លោកស្រី ក៏បានជម្រាបជូន អំពីការរៀបចំ និង​ការ​ប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងបង្ហើបអំពីលទ្ធភាពក្នុងការរឹត ចំណង កិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ នៅ​ក្នុងឱកាសនេះ លោកស្រី ក៏បាន ស្នើភាគីកម្ពុជា ពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ច ក្នុង​ឱកាសពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មី នៃ​សក្តា​នុពល និង បរិយាកាសវិនិយោគនៅកម្ពុជា ជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់ Balkans៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm