ពលរដ្ឋគាំទ្រការបើកសកម្មភាពសង្គមវិញ និងការរៀនរស់ជាមួយកូវីដ១៩

2021/10/27 07:06:48 pm        587

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបើកសកម្មភាពសង្គមវិញដោយសន្សឹមៗ និងប្រុងប្រយ័ត្ន រួមទាំងឲ្យពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយពួកគេចូលរួមខិតខំទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ ។

ប្រជាពលរដ្ឋ បានលើកឡើងថា នៅកម្ពុជា ពិតជាជោគជ័យខ្លាំងណាស់ក្នុងការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំស្វែងរក ​ទាំងការបញ្ជាទិញ និងជំនួយពីប្រទេស​ផ្សេងៗ ដើម្បីចាក់ជូនពលរដ្ឋបានគ្រប់គ្នា ដែលរហូតដល់ពេលនេះ គឺដូសទី៣ ឬដូសជំរុញ ។

ពួកគេបានបន្តថា មួយវិញទៀត ក្រោយបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរគ្រប់ផែនការហើយនោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយកមន្ត្រី ក៏បានបើកប្រទេស​វិញ រួមទាំងឲ្យប្រជាពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយការធ្វើបែបនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា នឹងមានដំ ណើរការល្អឡើងវិញ ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា បើទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសក៏ដោយ ក៏ពួកគេនៅ​តែ​បន្តអនុវត្តនូវវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅដល់កម្ពុជា កាត់បន្ថយ​កាន់​តែ​ទាបបំផុត នៃការចម្លងជំងឺកូវីដ១៩ ។

កាលពីថ្ងៃទី២៦ ខែតុលា នេះ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីជូនដំណឹង នៃ​លក្ខខណ្ឌ​ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាល ​នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ​និងអ្នកជំងឺ ​សម្រាកថែទាំ ​និងព្យាបាលនៅតាមផ្ទះ ដែលបាន​ដាក់​ឲ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍ ។ តែអ្នកជំងឺកូវីដ១៩ ដែលត្រូវបានអនុញ្ញាត​ឲ្យបញ្ចប់ការព្យាបាល ​ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ត្រូវបន្តអនុវត្តវិធានការ​​សុខា​ភិបាលជាធរមាន ដោយចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm