កម្ពុជាទទួលបានការវិនិយោគចំនួន៤៣ គម្រោង មានទុនសរុបជិត ៩៤០ លានដុល្លារអាមេរិក

2024/12/06 07:39:32 pm        193

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មីចំនួន ៤៣ ក្នុង​នោះ​គម្រោងពង្រីកផលិតកម្មចំនួន៣ មានទុនវិនិយោគសរុបជិត ៩៤០ លានដុល្លារអាមេរិក និងអាច​បង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ក្នុង​នោះ​បានអនុម័តគម្រោង ថ្មី ចំនួន៤៣ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៣៩ លានដុល្លារអាមេរិក។ ក្នុងចំណោម​គម្រោង​វិនិយោគ​សរុបនេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១១ គម្រោង។

ជាការកត់សម្គាល់ សម្រាប់​គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ​ប្រចាំ​ខែ​វិច្ឆិកា​នេះ​រួម​មាន​៖ ក្រៅតំបន់សេដ្ឋកិច្ច ពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន៖ គម្រោង​ពង្រីក​ផលិតកម្ម​របស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំង​នៅ​រាជ​ធានី-ខេត្ត ទូទាំងប្រទេស មានទុនវិនិយោគបន្ថែម ចំនួន ៤៨០ លានដុល្លារអាមេរិក បង្កើត​ការងារបានចំនួនជាង ២ ពាន់កន្លែង។

ចំណែកទេសចរណ៍៖ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ ៥ ចំនួន ៣០០ បន្ទប់ មាន​ទីតាំង​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧០ លានដុល្លារ​អាម៉េរិក​បង្កើតការងារ បានចំនួន ៨២២ កន្លែង។ ឧស្សាហកម្ម៖ គម្រោងវិនិយោគ​បង្កើត​រោង​ចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំង នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុន វិនិយោគ ៣៩ លានដុល្លារអាមេរិក•បង្កើតការងារ ១១៥ កន្លែង។ គម្រោង​វិនិយោគ​បង្កើត​រោង​ចក្រ​ផលិត​អំពូល​ភ្លើង លំអដើម ណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារិម នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ទុនវិនិយោគ ៣៥ លានដុល្លារអាមេរិក បង្កើត ការងារជិត ២ពាន់កន្លែង។

ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេស៖ សម្រាប់ឧស្សាហកម្ម, គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស មានទីតាំងនៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគជាង ៥០ លាន​ដុល្លារអាមេរិក បង្កើតការងារ ២០៣ កន្លែង។ គម្រោង វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​អាលុយ​មីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ មានទុន ៣០ លានដុល្លារអាមេរិក បង្កើតការងារ ១៦០ កន្លែង។

គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការ​វិនិយោ​គ​មក​ពី​សាធារណរដ្ឋ​សង្គម​និយម​វៀតណា​ម ស្ថិតនៅលំដាប់លេខរៀង ទី១ ដោយបានរួមចំណែកជាង ៥១% នៃទុនវិនិយោគ​សរុប, ចំណែកសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដោយ​បានរួ​មចំណែក​ជាង ២៤% នៃទុនវិនិយោគសរុប និងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៣ ដោយ​បានរួម ចំណែកជាង ១៤% នៃទុនវិនិយោគសរុប៕ អត្ថបទ៖សុនរ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm