ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថថ្មី មុខចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

2024/12/06 09:09:51 pm        146

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៥ធ្នូឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម មាន ចាន់យ៉ាដាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ។

ពិធីនេះក៏មានការអញ្ជើញចូលចូលពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអង្គភាព​ពាក់ព័ន្ធ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្អូនៗយោធិន នៃកងរាជអាវុធហត្ថ​ទើបជ្រើសរើសថ្មី មាតាបិតា និងអាណាព្យាបាល ជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានសម្ដែងនូវសេចក្តី​សោមនស្ស​រីករាយយ៉ាងក្រៃលែង​ ដែល​បាន​ជួប​សំណេះសំណាល ​និងជូន​ដំណើរប្អូនៗយោធិន ​នៃកងរាជអាវុធហត្ថ ​ទើបជ្រើសរើសថ្មីចំនួន៣៧នាក់ ​ដើម្បី​ទៅ​ចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ​ ​និង​សូមអបអរសាទរចំពោះប្អូនៗ ​យុវជនស្ម័គ្រ​ចិត្ត​ចូលបម្រើ​កងយោធពលខេមរភូមិន្ទ ក្នុង​ក្របខ័ណ្ឌកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ សូមជូនពរដល់​ប្អូនៗ​ សូមសម្រេចបានលទ្ធផលជោគជ័យក្នុងការហ្វឹកហ្វឺន។

ជាមួយគ្នានេះក្នុងនាមជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា សូមថ្លែងអំណគុណ និង​កោតសរសើរ​ចំពោះ​ទឹក​ចិត្តរបស់ក្រុមគ្រួសារ ​មាតាបិតា ​អាណាព្យាបាលរបស់ប្អូនៗ ដែលបាន​អនុញ្ញាត ​លើកទឹកចិត្ត និងគាំទ្រឱ្យកូនចៅ​ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌ​ឱ្យកងរាជអាវុធហត្ថខេត្ត ​ដើម្បីចូលរួមបម្រើប្រទេសជាតិមាតុភូមិ ​និងប្រជាជននៃយើងទាំងអស់គ្នា។

ឯកឧត្តម ​បន្តថា បើទោះបីជាប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ​មានសុខសន្តិភាពពេញបរិបូរ ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក៏ដោយ​ ក៏ប៉ុន្តែការកំណែទម្រង់ ​និងធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ ការ ហ្វឹកហ្វឺនរៀនសូត្រ ​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការ​ថែរក្សាសុខុមាលភាពកង កម្លាំង ​ការបណ្តុះមនសិការស្នេហាជាតិ និងវិជ្ជាជីវៈកងកម្លាំងផ្សារភ្ជាប់​ទៅ​នឹងសីលធម៌ ​គុណធម៌ ​និងវិន័យ ​គឺជាការងារជាអាទិភាព​ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព អធិបតេយ្យ​ ភាពជាតិ ​បូរណភាពទឹកដី និង​សន្តិសុខសុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​ ឱ្យបានគង់ វង្សស្ថិតស្ថេរយូរអង្វែង។

ក្នុងនោះដែរ​លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​ឧត្តរមានជ័យ ក៏បាន​ផ្តាំផ្ញើទៅយោធិនថ្មី ដែលត្រូវទៅ​ហ្វឹកហ្វឺន​ចេញដំណើរទៅនៅក្នុងថ្ងៃនេះ ត្រូវយកចិត្ត​ទុកដាក់ថែទាំសុខភាព​ព្រមទាំង​ខិតខំ​សិក្សារៀន​សូត្រ​យក​ចំណេះជំនាញ​គោរពវិន័យ​ទូទៅ​ឲ្យបានល្អប្រសើរ ដើម្បីប្រែក្លាយខ្លួន​ជាមន្ត្រីកងរាជអាវុធ​ហត្ថប្រកប​ដោយក្រមសីលធម៌ល្អ ក្នុងការ​បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋផងដែរ៕ 

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        29
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm