ក្រសួងព័ត៌មាន និងទូរទស្សន៍រដ្ឋ-ឯកជន រួមគ្នាផ្សព្វផ្សាយរបបអាហារមានសុខភាពល្អ និងកាត់​បន្ថយ​ជាតិប្រៃ

2024/12/06 09:26:00 pm        172

ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការងារ លើកកម្ពស់ការយល់ដឹងពី របបអាហារមានសុខភាពល្អ និងកាត់បន្ថយជាតិប្រៃ ជូន​មន្ទីរ​ព័ត៌មាន រាជធានី-ខេត្ត អ្នកគ្រប់គ្រងកម្មវិធីវិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខា​សាលា​នា​ពេល​នេះ គឺជាកិច្ចសហប្រតិបតិ្តការរវាងក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក ប្រចាំ​នៅ​កម្ពុជា​ ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ឆ្នាំ២០២៤ ក្រសួង បាន​រៀបចំសិក្ខាសាលា ចំនួន២ ប្រធានបទ៖ ការលើកកម្ពស់សុខភាព ដោយកាត់​បន្ថយ​ជាតិ​ប្រៃ​ក្នុង​ចំណីអាហារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជូន​ដល់​ភ្នាក់​ងារ​ប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ រួមទាំងពិធីករទូរទស្សន៍ និងវិទ្យុ អ្នកផលិតកម្មវិធី និង​អ្នក​សារ​ព័ត៌មាន អំពីរបបអាហារមានសុខភាពល្អ ដែលទាក់ទងនឹងជំងឺមិនឆ្លង ដើម្បីរៀបចំ​ផែនការ​ប្រតិបតិ្ត​ការ​ប្រចាំឆ្នាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការលើ​ក​កម្ពស់​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និងការកាត់បន្ថយជាតិប្រៃក្នុងអាហារ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ឃឹម សំអាត មន្រី្តបច្ចេកទេសទទួលបន្ទុកជំងឺមិនឆ្លង និង​ការ​លើក​កម្ពស់​សុខភាព អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អាហារ​ដែល​ទទួល​ទានប្រចាំថ្ងៃត្រូវតែមានសុខភាពគ្រប់គ្រាន់ ត្រូវតែមានបរិមាណសមស្របត្រឹមត្រូវ ដើម្បី​ជៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ អំបិល ស្ករ ច្រើន។ ដូច្នេះ​ការ​ជួប​ជុំ​គ្នា​នា​ថ្ងៃ​នេះ ដើម្បីរិះរកវិធីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ពីការទទួល​ទាន​របប​អាហារ​ដែល​មាន​សុខភាព​ល្អ។​

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា ការខិត​ខំ​ប្រឹង​ប្រែង និងការប្តេជ្ញាចិត្ត ចំពោះការលើកកម្ពស់សុខភាព សាធារណៈ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការសម្រេចបាននូវគោលដៅ នៃការអនុវត្តភារកិច្ចតាមផែនការ របស់ក្រសួងព័ត៌មាន។ តាម​រយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីយើង ដែលបានផ្សព្វផ្សាយកម្មវិធីសំខាន់ៗ ស្តីពីសុខភាព ទៅ​កាន់​ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយជួយដល់ប្រជាជនយើង បានយល់​កាន់​តែ​ច្បាស់ អំពីហានិភ័យ នៃសុខភាព ដោយទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ហួស​កម្រឹត​ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន នៅក្នុងរបប​អាហារ​របស់​ពួក​គាត់​។ ក្នុងឆ្នាំ២០២៤នេះ បណ្តាញផ្សព្វផ្សាយរបស់យើង បានចូលរួមដល់សហគមន៍ទូទាំងប្រទេស ដោយ​លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការកាត់បន្ថយជាតិប្រៃក្នុងចំណីអាហារ សម្រាប់​ការ​កែ​លម្អសុខភាព។ មន្ទីរព័ត៌មានរាជធានី ខេត្ត ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុង​ការ​ពង្រីក​យុទ្ធនាការនេះ ទៅកាន់តំបន់ដាច់ស្រយាល ដើម្បីប្រជាពលរដ្ឋទទួលបាន ព័ត៌មានអំពី​សុខ​ភាព​។ កិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង កាន់តែច្រើន និង​ការ​គាំទ្រ​យ៉ាងសកម្ម សម្រាប់ការអនុវត្តក្នុងជីវភាពរស់នៅ ប្រកបដោយសុខភាពល្អ ។ នេះជា​សមិទ្ធ​ផល​ដ៏ល្អ និងជាសក្ខីភាពមួយ ចំពោះអំណាចនៃការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ នៅ​ឆ្នាំ២០២៥ខាងមុខនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការជំរុញយុទ្ធនាការ នៃការផ្សព្វផ្សាយ យល់​ដឹង​ពី​សុខភាពនេះ ។ ក្រសួងព័ត៌មាន នៅតែបន្តកិច្ចសហការល្អ ជាមួយក្រសួងសុខាភិបាល និង​អង្គការ​សុខភាពពិភពលោក ដើម្បីពង្រឹង និរន្តរភាព វឌ្ឍនភាព នៃការផ្សព្វផ្សាយរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធសាស្ត្រទំនាក់ទំនងថ្មី យើងមាន​គោល​បំណង​ដើម្បី​ឈាន​ឲ្យ​ដល់ប្រជាពលរដ្ឋ ឲ្យកាន់តែទូលំទូលាយ និងផ្តល់ជូនអត្ថប្រយោជន៍សុខភាពយូរអង្វែង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm