សាកលវិទ្យាធិការ RUA ប្តេជ្ញាបន្តអភិវឌ្ឍធនធានមនុស្ស​វិស័យកសិកម្មកាន់តែ​មានប្រសិទ្ធភាព ដើម្បី​ជួយសេដ្ឋកិច្ចជាតិ

2024/12/06 10:36:44 pm        310

ភ្នំពេញ៖ ខណៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហៅកាត់ភាសាអង់គ្លេស RUA បានទទួល​ជោគ​ជ័យ​ជា​ខ្លាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាមួយឯកឧត្តមសាកលវិទ្យាធិការ បាន​អះ​អាង​បន្ត​អភិវឌ្ឍធនធានមនុស្សវិស័យកសិកម្មនេះឲ្យកាន់តែមានប្រសិទ្ធភាពទៅមុខបន្ថែមទៀត ដើម្បី​ជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុង​ពិធី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៩៦៤-២០២៤) កាលពីព្រឹកថ្ងៃទី៦ ខែធ្នូនេះ បានមានប្រសាសន៍ថា ដើម្បីធ្វើ​ឲ្យ​វិស័យ​កសិកម្ម​កាន់​តែ​មាន​ភាព​ជឿនលឿនទៅមុខបន្តទៀត សាកលវិទ្យាល័យ បាននិងកំពុង​ព្រឹង​ជំរុ ញ​ខ្លួនកា​ន់​តែ​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែសកម្ម ក្នុងការជួយបណ្ដុះបណ្ដាដល់យុជនជំនាន់ថ្មី ដែល​សិក្សា​ផ្នែក​កសិកម្មឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការរៀននូវបច្ចេកទេស ដែលមាន​លក្ខណៈ​សម​ស្រប​ជាមួយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ទៅថ្ងៃអនាគត។

ឯកឧត្តម បានបញ្ជាក់ថា គិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បានកំណត់ផែនការជាច្រើន ដើម្បីដាក់ទិសដៅរួមទៅថ្ងៃអនាគតខាងមុខ មាន​ដូចជា សកម្ម​ក្នុង​ការស្រាវជ្រាវនិងនិវានុវត្តន៍ ក្នុងវិស័យកសិកម្ម និងវិស័យពាក់​ព័ន្ធ​សម្រា​ប់ការ​បណ្ដុះ​បណ្ដាល​ធន​ធានមនុស្សក្នុងវិស័យកសិកម្មឲ្យប្របកដោយគុណភាព ដើម្បីចូលរួមចំណែក ក្នុង​ការ​​ជំរុញកំណើនសេដុ្ឋជាតិ និងមានការទទួលស្គាល់ទូលំទូលាយទាំងក្នុងកម្រិតជាតិ និង​អន្តជាតិ​។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០នេះ ឯកឧត្តម ចាន់ សុវឌ្ឍ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏​ដូច​ជា​សាស្រ្តា​ចារ្យ​ទាំងអស់ថា ត្រូវខិតខំដឹកនាំ ធ្វើយ៉ាងណាឱ្យសាកលវិទ្យាល័យនេះ ក្លាយជា​សាកល​វិទ្យាល័យ​ឈាន​មុខគេក្នុងវិស័យកសិកម្ម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សា ការកែ​លម្អ​កម្ម​វិធី​សិក្សាឱ្យបានទាន់សម័យ វិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាព ជ្រើសរើស​សិស្ស​ជាប់​បាក់​ឌុប​ខ្លាំងៗ មាននិទ្ទេសល្អៗចូលរៀនឱ្យបានច្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរចំពោះសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម លះបង់គ្រប់បែបយ៉ាង ដើម្បី​អប់រំ​បណ្តុះ​បណ្តាល និងដឹកនាំតម្រង់ទិសនិស្សិត ឱ្យក្លាយជាធនធានមនុស្ស បញ្ញាជនមានដ៏តម្លៃ និង​មានអនាគតភ្លឺស្វាង។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នក​គ្រូ​ទាំង​អស់​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​យើង​ឱ្យ​បាន​ជាប់​ជា​ប្រចាំ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm