នគរបាលនូវែលសេឡង់ ជឿថា អ្នកឡើងភ្នំជនជាតិអាមេរិក និងកាណាដា ៣រូប បានបាត់បង់ជីវិតហើយ

2024/12/06 11:13:02 pm        56

ក្រុមនគរបាល និយាយនៅថ្ងៃសុក្រនេះថា អ្នកឡើងភ្នំ ៣នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលបានបាត់ខ្លួននៅលើភ្នំខ្ពស់បំផុតរបស់នូវែលសេឡង់កាលពីសប្តាហ៍មុន ត្រូវបានគេជឿថា បានបាត់បង់ជីវិតទៅហើយ ។

អ្នកឡើងភ្នំជនជាតិអាមេរិក Kurt Blair វ័យ ៥៦ឆ្នាំ និង Carlos Romero វ័យ ៥០ឆ្នាំ និងអ្នកឡើងភ្នំជនជាតិកាណាដា ដែលពុំត្រូវបានបង្ហាញឈ្មោះដោយក្រុមនគរបាល បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃសៅរ៍ ទៅកាន់ជំរំនៅលើភ្នំ Mount Cook ឬភ្នំ Aoraki ជាមួយផែនការឡើងដល់កំពូលភ្នំកម្ពស់ ៣.៧២៤ម៉ែត្រមួយនេះ ។

បុរស ៣នាក់ ពុំបានបង្ហាញខ្លួនសម្រាប់ជើងហោះហើរត្រឡប់មកវិញរបស់ពួកគេកាលពីព្រឹកថ្ងៃចន្ទ ជាហេតុនាំឲ្យមានប្រតិបត្តិការជួយសង្រ្គោះ និងរុករក ។ អីវ៉ាន់ជារបស់បុរសទាំង ៣នាក់ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ មុនពេលប្រកាសបញ្ចប់ប្រតិបត្តិការរុករក ដោយសារអាកាសធាតុពុំអំណោយផល ហើយកិច្ចខិតខំជួយសង្រ្គោះ ទើបនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រនេះ ។

លោក Vicki Walker គឺជាអធិការនគរបាលទទួលបន្ទុកការស៊ើបអង្កេតលើការបាត់ខ្លួនរបស់អ្នកឡើងភ្នំទាំង ៣រូប និយាយប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា ពួកយើងគ្មានជំនឿថា បុរសទាំង ៣នាក់នេះ នៅរស់នោះទេ ។ ពួកយើងមានជំនឿថា ពួកគេលាចាកលោកនេះហើយ វាមិនមែនជាព័ត៌មានដែលពួកយើងចង់ចែករំលែកនៅថ្ងៃនេះនោះទេ ។

លោកបន្តថា ក្រុមការងាររុករករបស់ពួកយើង ត្រូវបានរារាំងដោយសារស្ថានភាពភ្នំដ៏គ្រោះថ្នាក់ ។ វាមានខ្យល់បក់ខ្លាំង មិនអាចធ្វើឲ្យឧទ្ធម្ភាគចក្រហោះហើរបាន ហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការអនុញ្ញាតឲ្យក្រុមរុករក និងក្រុមជួយសង្រ្គោះ ស្ថិតក្នុងស្ថានភាពបែបនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm