ឯកឧត្តម អ៉ឹម ឈុនលឹម អញ្ជើញបំពាក់ឯកសណ្ឋានដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការ ក្រុមប្រឹក្សាធម្មនុញ្ញ

2024/12/07 12:35:00 am        110

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ បានអញ្ជើញក្នុងពិធីបំពាក់ឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញសរុបចំនួន ១២៣រូប។ 

ពិធីនេះ ត្រូវបានរៀបចំឡើងដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីរាជការ ព្រមទាំងភ្នាក់ងារជាតិជាប់កិច្ចសន្យាទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ 

នៅក្នុងពិធីនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងអំពីគោលបំណងនៃការរៀបចំឱ្យមានឯកសណ្ឋានការងារនេះ គឺដើម្បីការលើកកម្ពស់កិត្យានុភាព និងគុណតម្លៃរបស់ស្ថាប័ន, លើកកម្ពស់ប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីរាជការ,ពង្រឹងស្មារតី ឥរិយាបថមន្ត្រីរាជការ ដើម្បីជាអត្តសញ្ញាណបង្ហាញដល់មជ្ឈដ្ឋានទូទៅ។ 

ឯកឧត្តម បានបញ្ជាក់បថា ការពាក់ឯកសណ្ឋាន គឺជាលក្ខណៈពិសេសសម្រាប់ស្ថាប័ននីមួយៗ ដ្បិតវាជាការបង្ហាញនូវសិទ្ធិអំណាច ការទទួលខុសត្រូវ បង្កប់នូវតម្លៃនៃសេវាសាធារណៈ ជាមួយនឹងភាពស្មោះត្រង់ របស់មន្ត្រីនៃស្ថាប័នមួយ ហើយការពាក់ឯកសណ្ឋានក៏ជាការបង្ហាញនូវការគោរពខ្លួនឯង ការគោរពស្ថាប័ន និងការគោរពសាធារណៈជនទូទៅផងដែរ។ 

 ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ឱ្យប្រកាន់ខ្ជាប់ខ្ជួនតាមច្បាប់ និងបទបញ្ជា គោរពឋានានុក្រមការងារ ទទួលខុសត្រូវខ្ពស់អំពីកិច្ចការងារ ព្រមទាំងប្រកាន់យកនូវអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីរក្សាឱ្យបាននូវគុណតម្លៃរបស់ស្ថាប័ន ពោលគឺមន្ត្រីរាជការដែលស្ថិតក្នុងឯកសណ្ឋាននេះ ត្រូវបំពេញតួនាទីជាសេនាធិការប្រកបដោយក្រមសីលធម៌ និងជាជំនួយការដល់ក្រុមប្រឹក្សាធម្មនុញ្ញ ។  

ការបំពាក់ឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងឧបត្ថម្ភគាំទ្រដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលត្រូវបានធ្វើឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកំពុងបន្តដឹកនាំប្រកបដោយភាពស្វាហាប់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់កំរិតជីវភាព និងកិត្តិយសរបស់មន្ត្រីរាជការ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារនៅគ្រប់វិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាតិឲ្យបានសម្បូរណ៍រុងរឿង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm