លោក Obama និយាយអំពី «អំណាចពហុនិយម» នៅទីក្រុង Chicago

2024/12/07 01:09:24 am        67

អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ដែលភាគច្រើននៅស្ងៀមស្ងាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គិតចាប់តាំងពីការចាញ់ការបោះឆ្នោតរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នៅទីក្រុង Chicago បានជំរុញឲ្យមេដឹកនាំអាមេរិកជំនាន់ថ្មីនិយាយទៅកាន់អ្នកដែលខ្លួនមិនមានគំនិតយល់ស្របជាមួយ។

នៅក្នុងសុន្ទរកថាមួយ នៅឯវេទិកាប្រជាធិបតេយ្យដែលឧបត្ថម្ភដោយមូលនិធិរបស់លោក អតីតប្រធានាធិបតីរូបនេះ បាននិយាយថា លោកជឿជាក់ថា ការប្តេជ្ញាចិត្តជាថ្មី ចំពោះគោលការណ៍ពហុនិយម គឺចាំបាច់ ដើម្បីធានាដល់ការរស់រាននៃលទ្ធិប្រជាធិបតេយ្យ។

លោកបានលើកឡើងថា៖ «ជម្រើសជាច្រើនផ្សេងទៀត គឺជាអ្វីដែលយើងបានឃើញមាននៅសហរដ្ឋអាមេរិក និងនៅក្នុងបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនទៀត ជុំវិញពិភពលោក ពោលគឺមិនមែនត្រឹមតែការមានភាពទាល់ច្រកកាន់តែច្រើនឡើងៗនោះទេ មិនមែនត្រឹមតែការចម្អកជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការកើនឡើងនូវឆន្ទៈខ្លាំងឡើងៗរបស់អ្នកនយោបាយ និងអ្នកហែហមតាមពួកគេ ក្នុងការរំលោភលើបទដ្ឋានប្រជាធិបតេយ្យ ដោយធ្វើអ្វីស្រេចតែចិត្តដែលពួកគេអាចធ្វើបាន ដើម្បីសម្រេចគោលដៅរបស់ពួកគេ»។

លោក Obama បានពិភាក្សាអំពី «អំណាចពហុនិយម» ជាមួយអ្នកចូលរួមរាប់ពាន់នាក់ តាមការផ្សាយផ្ទាល់ និងតាមអនឡាញ ជុំវិញការបែកបាក់កាន់តែជ្រៅទៅៗ ក្នុងប្រវត្តិសាស្ត្រអាមេរិក និងជារឿងមួយដែលគណបក្សប្រជាធិបតេយ្យមិនអាចដោះស្រាយបាន ខណៈដែលលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ វិលត្រលប់ទៅអង្គុយកៅអីសេតវិមានវិញ។

លោកបាននិយាយថា ការកសាងភាពអស្ចារ្យយូរអង្វែង ដែលគាំទ្រដល់យុត្តិធម៌ តម្រូវឲ្យ «កំណត់បញ្ហារបស់យើង បុព្វហេតុរបស់យើង អ្វីដែលយើងមានជំនឿលើ ពោលគឺពាក្យ «ពួកយើង» ដោយមិនមែនត្រឹមតែពាក្យ «យើង និងពួកគេ» នោះទេ។ យ៉ាងណាក្ដី លោកបានបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែនោះមិនមែនមានន័យថា ព្រមចុះចាញ់ នៅពេលដែលគូប្រជែងរំលោភអំណាចនោះទេ។ នោះជាបញ្ហា។ ហើយពេលវាកើតឡើង យើងតស៊ូ ដើម្បីអ្វីដែលយើងជឿជាក់លើ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm