ទីភ្នាក់ងារស្បៀងអាហារ UN រំពឹងថា មនុស្ស ១,៥លាននាក់នឹងជម្លៀសខ្លួននៅស៊ីរីដោយសារសង្រ្គាម

2024/12/07 02:36:43 am        66

កម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ(UN) បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្ស ១,៥លាននាក់ ត្រូវបានគេរំពឹងថានឹងជម្លៀសខ្លួនដោយសារសង្រ្គាមនៅតំបន់ភាគពាយ័ព្យប្រទេសស៊ីរី ។

លោក Samer Abdeljaber គឺជាប្រធានផ្នែកសម្របសម្រួលគ្រាអាសន្ន ការវិភាគយុទ្ធសាស្ត្រ និងការទូតមនុស្សធម៌របស់ WFP បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា មនុស្ស ២៨.០០០នាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតមក ។

លោកបន្តថា បើសិនជាស្ថានភាពនៅតែវិវត្តទៅមុខតាមដំណាក់កាល ពួកយើងរំពឹងថា មនុស្សប្រហែល ១,៥លាននាក់ នឹងត្រូវជម្លៀសខ្លួន ហើយនិងត្រូវការការគាំទ្ររបស់ពួកយើង ។

គួរឲ្យដឹងថា ក្រុមឧទ្ទាមដណ្តើមបានទីក្រុងសំខាន់ Aleppo នៅភាគខាងជើងស៊ីរីកាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក ពួកគេបានរុលទៅទិសខាងត្បូងចេញពីតំបន់កាន់កាប់របស់ពួកគេនៅភាគពាយ័ព្យស៊ីរី និងដណ្តើមបានទីក្រុង Hama ។

លោក Abdeljaber បានព្រមានផងដែរថា ស៊ីរី កំពុងស្ថិតនៅក្នុងចំណុចបែកបាក់ ហើយមុនវិបត្តិនាពេលថ្មីៗនេះ ពលរដ្ឋស៊ីរី ១២,៩លាននាក់ ជួបអសន្តិសុខស្បៀងរួចទៅហើយ ក្នុងនោះពលរដ្ឋ ៣លាននាក់ ស្ថិតក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm