មនី្ទរពេទ្យបង្អែករាជធានី ពន្លឿនការជួសជុលអគារ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដកម្រិតធ្ងន់

2021/10/27 08:10:12 pm        353

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ កំពុងពន្លឿនដំណើរការជួសជុលអគារ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ឲ្យចូលមកសម្រាកព្យាបាលជំងឺ។

លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបន្តថា អគារ C នៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ កំពុង​ដំណើរ​ការ​​ជួសជុលនេះ ​គឺដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ ​ដែលមានកំពស់៥ជាន់ មាន​ចំនួន​៨០គ្រែ និងក្រុមការងារគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៨០នាក់ផងដែរ ​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជី​វិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនោះអ្នកកើតជំងឺកូវីដ-១៩ កម្រិត​សម្រាល គឺយើងលើកទឹកចិត្តឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សម្រាកព្យាបាលនៅតាមខ្នងផ្ទះ ឬនៅតាម​មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩របស់រដ្ឋ ដែលមានស្រាប់។

លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបញ្ជាក់ទៀតថា អគារព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់នេះ ជា​ទីតាំង​ចុង​ក្រោយ​សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្នុងករណីមាន​បញ្ហា​ធ្ងន់ធ្ងរ​ដែលមិន​អាច​ដោះស្រាយបាន យើងនឹងបញ្ជូនបន្តទៅព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែចំពោះ​សកម្មភាពដែលក្រុមការងារគ្រូពេទ្យបានធ្វើកន្លងមក និងក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ បញ្ហា​កូវីដ-១៩ បើទោះបីធូរស្រាលបន្តិចក្តី ​តែឋិតក្នុងការព្រួយបារម្ភដដែល។

ដូច្នេះបុគ្គលិកទាំងអស់​នៅក្នុង​មនី្ទរ​ពេទ្យបង្អែករាជធានីភ្នំពេញ ​នៅតែតាំងចិត្ត​ ស្មារតីយ៉ាងមុះមុត ខំប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​និងអស់ពីសមត្ថភាព ដើម្បីជួយស្រោចស្រង់នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ​ឲ្យបានល្អប្រសើរ៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm