គណបក្ស BJP របស់លោក Modi និយាយថា ក្រសួងការបរទេសអាមេរិក ផ្តោតលើប្រទេសឥណ្ឌា

2024/12/07 03:02:19 am        29


គណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចោទប្រកាន់ក្រសួងការបរទេស និងកម្លាំងចលករសម្ងាត់នានា នៅសហរដ្ឋអាមេរិកថា បានព្យាយាមធ្វើឲ្យប្រទេសឥណ្ឌាមានអស្ថិរភាព ហើយក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត និងមេដឹកនាំបក្សប្រឆាំង លោក Rahul Gandhi ក៏មានចេតនាទុច្ចរិតដូចគ្នាដែរ។

ការចោទប្រកាន់នេះ បានកើតមានឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោន បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយប្រទេសទាំង២ បានប្តេជ្ញាពង្រឹងចំណងទាក់ទងនោះបន្ថែមទៀត បើទោះបីជាមានការខ្វែងគំនិតគ្នា និងការទាស់ចិត្តគ្នាខ្លះៗក៏ដោយ។

គណបក្សកាន់អំណាច កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) បានឲ្យដឹងថា ដើម្បីធ្វើឲ្យប៉ះពាល់ដល់លោក Modi គណបក្ស Congress របស់លោក Gandhi បានប្រើប្រាស់អត្ថបទរបស់អង្គការ Organized Crime and Corruption Reporting Project (OCRP) ដែល «ផ្តោតទាំងស្រុង» លើក្រុមហ៊ុន Adani និងការចោទប្រកាន់ពីភាពស្និទ្ធស្នាលរបស់ក្រុមហ៊ុននេះជាមួយរដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រធានក្រុមហ៊ុន លោក Gautam Adani និងមនុស្ស ៧នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់កាលពីខែមុន នៅសហរដ្ឋអាមេរិក ពីបទមានចំណែកនៅក្នុងគម្រោង ២៦៥ពាន់លានដុល្លារអាមេរិក ដើម្បីសូកប៉ាន់មន្ត្រីឥណ្ឌា ជាការចោទប្រកាន់ដែលក្រុមហ៊ុនបានហៅថា «គ្មានមូលដ្ឋានច្បាស់លាស់»។

អត្ថបទរបស់ OCCRP ក៏បានចោទប្រកាន់ផងដែរ ចំពោះពួកចោរព័ត៌មានវិទ្យាដែលឧបត្ថម្ភដោយរដ្ឋ នៅប្រទេសឥណ្ឌាថា បានប្រើប្រាស់មេរោគ Pegasus ដែលបង្កើតដោយអ៊ីស្រាអែល ដើម្បីកំណត់គោលដៅអ្នករិះគន់រដ្ឋាភិបាល។ កន្លងមក រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ទាំង ២ នោះ។ 

គណបក្ស BJP ធ្លាប់បានចោទប្រកាន់លោក Gandhi អង្គការ OCCRP និងមហាសេដ្ឋីវ័យ ៩២ឆ្នាំ លោក George Soros ថា បានវាយប្រហារលោក Modi។ ហើយកាលពីថ្ងៃព្រហស្បតិ៍ គណបក្សនេះ បានដកស្រង់របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបារាំងដែលបានរាយការណ៍ថា អង្គការ OCCRP ត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ និងដោយ «ឥស្សរជនមានឥទ្ធិពលសម្ងាត់នានា» ដូចជាលោក Soros ជាដើម៕


Vannak BTV, [12/6/2024 7:54 PM]


អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm       
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        25
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm