វិមានក្រឹមឡាំង៖ រុស្ស៊ី និងបេឡារុស នឹងចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការធានាសន្តិសុខ

2024/12/07 03:32:49 am        196


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដែលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី និងបេឡារុស នឹងបញ្ចប់សព្វគ្រប់នូវសន្ធិសញ្ញា ស្តីពីការធានាសន្តិសុខឲ្យគ្នាទៅវិញទៅមក ជាផលប្រយោជន៍នៃប្រទេសទាំង២។

គួរបញ្ជាក់ថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុង Minsk នាថ្ងៃសុក្រនេះ ដើម្បីប្រារព្ធខួបលើកទី២៥ នៃរដ្ឋសហភាព ដែលជាសហភាព និងសម្ព័ន្ធភាពគ្មានព្រំដែន រវាងអតីតសាធារណរដ្ឋនៃសហភាពសូវៀត និងប្រទេសជិតខាងទាំង២។

ដោយសំដៅទៅលើសន្ធិសញ្ញានេះ លោក Peskov ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RIA បាននិយាយថា៖ «នេះគឺជាគំនិតផ្តួចផ្តើមផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។ ភាពសមហេតុសមផលនៃការវិវត្តន៍នៃព្រឹត្តិការណ៍នេះ បង្ហាញពីតម្រូវការឲ្យមានឯកសារបែបនេះ»។

គួររំលឹកដែរថា លោក Putin បានអនុម័តការកែប្រែ កាលពីខែមុន ដែលបានបន្ទាបកម្រិតគោលការណ៍ ដើម្បីវាយប្រហារដោយនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី និងបានពង្រីកឆ័ត្រការពារនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដោយគ្របដណ្តប់ដល់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm