រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការគ្រប់គ្រងធនធានធម្មជាតិរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​សហគមន៍

2024/12/07 03:15:33 pm        219

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ បាន​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា។

នៅក្នុង​អង្គ​ពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរ​សាទរ​ចំពោះ​ភាពជាដៃគូ​របស់​អង្គការ​សមាគម​អភិរក្សសត្វព្រៃ (WCS) ដែលសម្រេចបាន​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​នៅ​កម្ពុជា​រយៈ​ពេល​២៥​ឆ្នាំកន្លងមកនេះ ហើយថែមទាំងបាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួ​យគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ ហើយ​កិច្ច​ខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះ បានបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យ​ជីវភាព​របស់​ជន​ជាតិ​ដើម​ភាគ​តិច និងសហគមន៍មូលដ្ឋាន មានជីវភាពកាន់តែប្រសើរឡើង។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យអង្គការWCS បន្តពង្រឹង​ភាពជាដៃគូ​បន្ត​រវាង​ក្រសួង​បរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្ត​កសាង​ភាព​ជោគជ័យ​ក្នុង​ការ​ធានាថាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្ស​សម្រាប់​មនុស្ស​ជំនា​ន់ក្រោយ។

លោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បាន​លើកឡើងដែរថា រយៈពេល២៥ឆ្នាំនេះ WCS បានចូលរួមជាដៃគូអភិវឌ្ឍ សហការ​ជាមួយ​ក្រសួង​បរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានសម្រេច​លើ​ទិស​ដៅ​អភិវឌ្ឍន៍​សំខាន់​ៗ ជាពិសេស កិច្ចសហប្រតិបត្តិការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បី​ចូល​រួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

គួរបញ្ជាក់ដែរថា កន្លងមកនេះ ភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និងអង្គការ WCS កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ ការអភិរក្សជីវចម្រុះ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុង​តំបន់​ការពារ​ធន​ធានធម្មជាតិ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm