អង្គការសុខភាពពិភពលោក បញ្ជូនអ្នកជំនាញទៅជួយប្រទេសកុងហ្គោ ស៊ើបអង្កេតជំងឺមិនទាន់​ដឹងប្រភព

2024/12/07 04:46:04 pm        190

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រទី៦ ខែធ្នូ ថា ខ្លួនកំពុង​ដាក់​ពង្រាយ​អ្នក​ជំនាញ ដើម្បីជួយដល់អាជ្ញាធរសុខាភិបាលក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីស៊ើប​អង្កេត​ជំងឺ​ដែលពុំទាន់កំណត់អត្តសញ្ញាណ ពាក់ព័ន្ធនឹងអ្នកស្លាប់ច្រើននាក់ នៅក្នុងតំបន់ដាច់​ស្រយាល​របស់ប្រទេស។

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក កំពុងធ្វើដំណើរទៅកាន់តំបន់ Panzi ជាតំបន់​មួយ​ក្នុង​ខេត្ត Kwango ភាគនិរតី ជាកន្លែងដែលពួកគេនឹងនាំយកឱសថសំខាន់ៗ និងឧបករណ៍​វិភាគ​រោគ ដើម្បីជួយវិភាគរកមូលហេតុនៃជំងឺ។

អង្គការសុខភាពពិភពលោក(WHO) និយាយថា ការធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​កំពុង​ត្រូវ​បាន​អនុវត្ត​ដើម្បីកំណត់ពីមូលហេតុ។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់​របស់​អង្គការ​សុខភាព​ពិភពលោកប្រចាំទ្វីបអាហ្រ្វិក បាននិយាយថា «អាទិភាពរបស់យើង គឺផ្តល់ការគាំទ្រ​ដោយ​ប្រសិទ្ធ​ភាពដល់គ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់»។

លោកស្រី បាននិយាយបន្ថែមថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងដំណើរការ ដើម្បីកំណត់​ពី​មូល​ហេតុ​នៃជំងឺ ស្វែងយល់ពីវិធីនៃការចម្លងរបស់ជំងឺ និងធានាឱ្យមាន​ការ​ឆ្លើយ​តប​សម​ស្រប​ឱ្យ​បាន​លឿន​តាមដែលអាចធ្វើទៅបាន»។

អង្គការសុខភាពពិភពលោក និយាយថា រហូតមកដល់ពេលនេះមានករណីចំនួន ៣៩៤ ករណី និងអ្នកស្លាប់ចំនួន ៣០ នាក់ត្រូវបានរាយការណ៍មកក្នុងតំបន់សុខភាព Panzi ដោយដកស្រង់​ទិន្នន័យ​ពី​ក្រសួងសុខាភិបាលសាធារណៈ។

រោគសញ្ញានៃជំងឺនេះរួមមាន ឈឺក្បាល ក្អក ក្តៅខ្លួន ពិបាកដកដង្ហើម និងមានភាពស្លេកស្លាំង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm